ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារ សម្អាតរុក្ខជាតិកាត់ស្មៅ តាមបណ្ដោយផ្លូវជាតិលេខ​៦៤ចាប់ពីគីឡូម៉ែត្រទី៦០​ដល់ គីឡូម៉ែត្រទី១១២​ ក្នុងភូមិសាស្ត្រស្រុកគូលែន​

379

ខេត្តព្រះវិហារ៖ ដើម្បីអោយនៅតាមបណ្តោយផ្លូវជាតិនានា មានសោភណ្ឌភាព និងកាត់បន្ថយបាននូវហេតុការណ៍ថ្នាក់ចរាចរ ដោយយថាហេតុ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានយកចិត្តទុកដាក់លើការងារជាច្រើន ពិសេស
លើការថែទាំ ជួសជុលផ្លូវនិងការកាត់លះដើមឈើ នៅតាមផ្លូវសំខាន់ៗមួយចំនួន។
ជាក់ស្តែង នៅថ្ងៃសុក្រទី ២២ ខែ មិថុនា ឆ្នាំ ២០១៨ នេះ​ កងសម្អាតរុក្ខជាតិរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្តព្រះ​វិហារ​​​ បាន​សម្អាតរុក្ខជាតិ(កាត់ស្មៅ)នៅ តាមបណ្ដោយផ្លូវជាតិលេខ​ ៦៤ ចាប់ពីគីឡូម៉ែត្រទី៦០​ដល់ គីឡូម៉ែត្រទី១១២​ ក្នុងភូមិសាស្ត្រស្រុកគូលែន​ ខេត្តព្រះ​វិហារ​។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា ការងារថែទាំ ជួសជុលផ្លូវនិងការកាត់លះដើមឈើ នៅតាមផ្លូវសំខាន់ៗមួយចំនួននៅក្នុងខេត្តទាំងមូល មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ គឺអនុវត្តជាប្រចាំ ដើម្បីលើកសោភ័ណភាព និងសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋធ្វើដំណើរបានស្រួល។


គួរបញ្ជាក់ថា នៅក្នុងខេត្តព្រះវិហារទាំងមូល បើពិនិត្យទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ រយៈពេល៥ឆ្នាំចុងក្រោយនេះ
មានការរើចចម្រើនយ៉ាងខ្លាំង មានផ្លូវខ្វាត់ខ្វែង ដែលខុសគ្នាស្រឡះកាលពីមុន ដោយកាលពីមុន បើចង់មកខេត្តព្រះវិហារត្រូវធ្វើដំណើរ ដោយគេងផ្លូវទើបអាចមកដល់ខេត្តព្រះវិហារបាន តែឥឡូវនេះការធ្វើដំណើរបានឆាប់រហ័សណាស់ មិនថាខេត្តណា ទៅខេត្តណាមកកាន់ខេត្តព្រះវិហារនេះទេ៕

  

អត្ថបទដែលជាប់ទាក់ទង