ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ទទួលជួបការសម្តែងការគួរសមជាមួយ គណ:លេខាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម

32

ហាណូយ៖នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក លឿង កឿង សមាជិកការិយាល័យនយោបាយ និងជាគណ:លេខាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម និងបានទទួលស្វាគមន៍អាហារពេលល្ងាចជាមិត្តភាព។

ក្នុងកិច្ចសំណេះសំណាលនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាខ្ពស់ ចំពោះគុណតម្លៃដែលលោក ង្វៀង ភូចុង គឺជាមនុស្សគំរូរបស់ប្រជាជនវៀតណាម ហើយក៏ជាការចងចាំមួយ នៃតម្លៃរបស់លោកក្នុងការដឹកនាំគណបក្សប្រជាជន និងរដ្ឋវៀតណាមឲ្យមានកិត្តិយសដ៏ឧត្តុង្គឧត្តម។

ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាដោយបន្តយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាព ហើយចងចាំ នូវ មិត្តភាព និងការតស៊ូពីអតីតកាល ក៏ដូចគ្នាក្នុងការប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យ កាន់តែល្អថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំ និងបន្តពីស្នាដៃរបស់លោក ង្វៀង ភូចុង។ ភាគីទាំងពីរ ក៏បានផ្ដល់តម្លៃខ្ពស់ទៅដល់កិច្ចសហប្រវត្តិការ ដើម្បីផ្ដល់ផលប្រយោជន៍ គ្នាទៅ វិញទៅមក ដើម្បីការរីកចម្រើនរបស់វៀតណាម ក៏ដូចជាការរីកចម្រើនរបស់កម្ពុជា ហើយយើងបន្តបំពេញគ្នានូវការរីកចម្រើននេះ និងការជួយគ្នាទៅវិញទៅមក ឱ្យបានល្អ។

លោក លឿង កឿង ក៏បានឯកភាពទទួលយកការអញ្ជើញរបស់សម្ដេចតេជោ ទស្សនកិច្ចនៅកម្ពុជា ដើម្បីបង្កើននូវជំនឿជឿជាក់ មិត្តភាព និងប្រពៃណីដ៏ល្អសម្រាប់ ការផ្លាស់ប្ដូរគណៈប្រតិភូទៅវិញទៅមក ក្នុងគ្រប់កម្រិតរវាងគណបក្សទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង