ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជម នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ វេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង១៩ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង

66

ស្វាយរៀង៖   ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ វេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទាំង១៩ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដែលប្រារព្ធរួមនៅវត្តព្រៃអង្គុញ នៅថ្ងៃសៅរ៌ទី២៧ ខែកក្ដដា ឆ្នាំ២០២៤ ។

    ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា គ្រប់ជំនឿសាសនាទាំងអស់ដែលមានវត្តមានក្នុងប្រទេសកម្ពុជា គឺស្ថិតក្នុងបេសកកម្មរួមតែមួយរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាឱ្យបាននូវសុខដុមនីយកម្ម ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនកម្ពុជា។ ប្រជាជនកម្ពុជាទាំងអស់ មានសេរីភាពពេញលេញក្នុងការគោរព និងមានជំនឿលើសាសនានីមួយៗដែលខ្លួនពេញចិត្ត។

    ឯកឧត្តមបណ្ឌិត លី ធុជ បានពាំនាំសេចក្តីនឹករលឹក និងផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជានិច្ចកាលសម្តេចតែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសយកចិត្តទុកដាក់លើការអភិវឌ្ឍពុទ្ធចក្រ និងអាណាចក្រនៅក្នុងព្រះរាជាណា ចក្រកម្ពុជា។ ក្នុងពិធីហែទៀនព្រះវស្សានេះ ក៏ មានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរមីន មន្រ្តីរាជការជុំវិញក្រុងបាវិត លោកតា លោកយាយ និងពុទ្ធបរិសទ្ធជុំវិញវត្តផងដែេ ៕

         ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង