ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យលួចម៉ូតូម្នាក់ នៅសង្កាត់ស្វាយប៉ាក

47

ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យលួចម៉ូតូម្នាក់ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ វេលាម៉ោង ០២និង ២៦នាទី នៅចំណុចបន្ទប់ជួល ផ្លូវលំ ក្រុមទី១ ភូមិស្វាយប៉ាក  សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ប៉ុក ដាវិឌ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិ អកយំ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យ ទី១ ឈ្មោះ រ៉ែន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ  (គេចខ្លួនបាត់) ។

ជនសង្ស័យ ទី២ ឈ្មោះ យ៉ យាំងដូ  ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ភ្នំពេញ (ឃាត់ខ្លួន មានសាធាតុញៀន) ។

សំភារៈ ដកហូតមាន ៖ ម៉ូតូ ០១គ្រឿងម៉ាក Hogda C១២៥ ពណ៍ខ្មៅ លេខតួ/ម៉ាសុីន៨៧៥២៦៩៣  ផ្លាកលេខកណ្ដាល១R-២១០៥ ( ប្រគល់ទៅឲ្យជនរងគ្រោះវិញ ) ។

បើតាមដំណើរ រឿង ហេតុ៖ នៅខែឆ្នាំវេលាម៉ោងខាងលើ ជនសង្ស័យទាំងពីនាក់ខាងលើ បានធ្វើសកម្មភាពលួចម៉ូតូ  នៅចំណុចខាងលើបានសម្រេច ហើយគេចខ្លួនបាត់ បន្ទាប់មកនៅថ្ងៃ.ខែ.ឆ្នាំដដែល ជនរងគ្រោះបានឡើងមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ ក្រោយពីទទួលពាក្យបណ្ដឹងជនរងគ្រោះរួចកម្លាំងខណ្ឌ+ប៉ុស្តិ៍ស្វាយប៉ាក បានចុះត្រួតពិនិត្យកន្លែងកើតហេតុ និងឆែកកាំមេរ៉ាសុវត្ថិភាព ស្រាវជ្រាវកំណត់មុខសញ្ញាបានឈានដល់យកម៉ូតូជនរងគ្រោះវិញ បាននៅចំណុចភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។ រីឯជនសង្ស័យទាំងពីរនាក់បានរត់គេចខ្លួនបាត់ រហូតមកដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៩:៣០នាទី កម្លាំងខណ្ឌ និងប៉ុស្តិ៍ស្វាយប៉ាក បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ យ៉ យាំងដូ ហៅសិន នៅចំណុច ផ្លូវលំ ក្រុមទី៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរចម្លើយតែម្ដង ។ រីឯបក្ខពួក០១នាក់ទៀត ឈ្មោះ រ៉ែន កម្លាំងខណ្ឌ និងប៉ុស្តិ៍ស្វាយប៉ាក កំពុងធ្វើការស្រាវជ្រាវតាមចាប់បន្ត ។

ចំពោះមុខកំលាំងជំនាញខណ្ឌប៉ុស្តិ៍ កំពុងកសាងសំណុំរឿង និងចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង