ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកបេីកបររថយន្ត​ ម៉ាក​Toyota Raize មួយគ្រឿងបុករះម៉ូតូកង់បីឥណ្ឌាចំនួន​២គ្រឿង​ក្រឡាប់ផ្ងាជើង រួចបន្តទៅបុកជាមួយរថយន្ត​ ២គ្រឿងទៀតរបួសមនុស្សម្នាក់

43

ភ្នំពេញ៖បុរសម្នាក់បានបេីកបររថយន្ត​ មួយគ្រឿង​ ម៉ាក​ Toyota Raize បុករះម៉ូតូកង់ឥណ្ឌាចំនួន​០២គ្រឿង​ រួចបន្តទៅបុកជាមួយរថយន្ត​ មួយគ្រឿង​ ម៉ាក​ Lexus RX300 ហេីយក៏បន្តទៅបុកនឹងរថយន្ត​ មួយគ្រឿងទៀត​ ម៉ាក​ Toyota Prius បណ្តាលឲ្យរងការខូចខាត​ និងបានបណ្តាលឲ្យមនុស្សម្នាក់បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​។

សមត្ថកិច្ចឱ្យដឹងថា៖ហេតុុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងនៅវេលាម៉ោង​ ៤និង៤០នាទីល្ងាច​ ថ្ងៃទី៣០​ ខែកក្កដា​ ឆ្នាំ​២០២៤​ ដែលស្ថិតនៅចំណុចផ្លូវ៣៥៥​ ក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកដល់ទីតាំងកេីតហេតុ​ និងបានឲ្យភាគីបង្កធ្វេីការដោះស្រាយជាមួយភាគីរងគ្រោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង