ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Cambodian League នារីឆ្នាំ២០២៤ចាប់ផ្ដើមថ្ងៃទី១៧សីហា

115

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ Cambodian League នារីឆ្នាំ២០២៤ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដាក់កាលបរិច្ឆេទប្រកួតចាប់ពីថ្ងៃទី១៧សីហាឆ្នាំ២០២៤ដល់ថ្ងៃទី៨កុម្ភៈឆ្នាំ២០២៥។

ព្រឹត្តិការណ៍នៃការប្រកួតខាងលើនេះមានសរុបចំនួន៩៣ប្រកួតដែលមានរយៈពេល ០៧ខែដោយមានក្លិបបាល់ទាត់ សមាគម មន្ទីរ និង អង្គការសរុបចំនួន ១០ក្រុម ចូលរួមប្រកួត។

ការប្រកួតត្រូវបែងចែកចេញជាពីរដំណាក់កាលដោយដំណាក់កាលទីមួយត្រូវធ្វើការប្រកួតតាមរូបមន្តលីគពីរជុំ(ម្ចាស់ផ្ទះនិងភ្ញៀវ)និងដំណាក់កាលទីពីរបន្ទាប់ពីបញ្ចប់ការប្រកួតលីគពីរជុំក្រុមដែលមានចំណាត់ថ្នាក់ពីលេខ១ដល់លេខ៤នឹងត្រូវប្រកួតចំនួន០៣ប្រកួតបន្ថែមទៀត ដើម្បីជ្រើសយក០១ក្រុមដែល មានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាក្រុមជើងឯកតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង