ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី កម្ពុជាឡាវ ឲ្យប្រជាពលរដ្ឋ មានលក្ខណៈងាយស្រួល ក្នុងការដោះដូរទំនិញ និងធ្វើពាណិជ្ជកម្ម

96


ភ្នំពេញ៖ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យបន្តពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ មានលក្ខណៈងាយស្រួលក្នុងការដោះដូរទំនិញ និងធ្វើពាណិជ្ជកម្ម ក្នុងនោះរដ្ឋាភិបាលទាំងពីរ កម្ពុជាឡាវ អាចសម្រួលសម្រួលផ្លូវច្បាប់ផ្លូវនយោបាយបន្ថែម ដើម្បីឲ្យទំនាក់ទំនង ទៅលើពាណិជ្ជកម្មកាន់តែល្អប្រសើរឡើង

នៅព្រឹកថ្ងៃទី ២០ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាលជាមួយ ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិ រួមមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបលោក Amphay Kindavong ឯអង្គរដ្ឋទូតថ្មី នៃ សារធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជួបសម្តែងការគួរសម។

លោក Amphay Kindavong បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី អបអរសារជាថ្មីចំពោះសម្តេចតេជោ ទទួលបានជោគជ័យក្នុងការដឹកនាំរាជដ្ឋាភិបាលអាណត្តិថ្មីនេះ។ លោក Amphay Kindavong ក៏បានទទួលការផ្តាំផ្ញើរសួរសុខទុក្ខពីលោកនាយករដ្ឋមន្ត្រីឡាវ ជូនដល់សម្តេចតេជោផងដែរ។ លោក ឯកអគ្គរដ្ឋទូតឡាវ បានជម្រាបជូនសម្តេចតេជោថា ក្នុងបេសកកម្មនៅ ក្នុងប្រទេសកម្ពុជានៅពេលនេះ លោកនឹងខិតខំធ្វើយ៉ាងណាបន្តពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ក៏ដូចជាសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសឡាវ និងកម្ពុជាផងដែរ។ លោក ឯកអគ្គរដ្ឋទូតឡាវ ក៏បានជម្រាបជូនសម្តេចតេជោ ផងដែរថា រដ្ឋាភិបាលឡាវបានត្រៀមលក្ខណៈ ដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីទៅកាន់ប្រទេសឡាវ នៅដើមខែធ្នូនេះ រួចរាល់ហើយ ។ លោក Amphay KinDaVong អគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា បានបញ្ជាក់ ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ភាគីឡាវបានត្រៀមឯកសារមួយចំនួន ជូនសម្តេចតេជោ ចុះហត្ថលេខាលើអនុស្សរណៈក្នុងវិស័យផ្សេងៗ ដូចជាវិស័យអប់រំជាដើម។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទំនាក់ទំនងប្រទេសទាំងពីរ មានទំនាក់ទំនងល្អ ពិសេសខិតខំធ្វើយ៉ាងណាបន្តជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគ និងវិស័យផ្សេងទៀត ត្បិតតែ វិស័យនយោបាយ ការទូតមានការរីកចម្រើនយ៉ាងខ្លាំង ហើយភាគច្រើន ហើយដំណើរការទៅមុខល្អ៕

អត្ថបទដែលជាប់ទាក់ទង