ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់​ជិះ​ម៉ូតូ​ HONDA Beat យ៉ាងលឿន​បុក​ធុង​សំរាម​ដួល​ចូល​ក្រោម​រថយន្ដ​សណ្ដោង​រម៉ក​ដឹក​ទូ​កុងតឺន័រ​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់​

32

ភ្នំពេញ៖បុរសម្នាក់​ជិះ​ម៉ូតូ​ HONDA Beat ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1IJ-0923 ជិះ​ក្នុង​ល្បឿនលឿន​បុក​ធុង​សំរាម​ដួល​ចូល​ក្រោម​រថយន្ដ​សណ្ដោង​រម៉ក​ដឹក​ទូ​កុងតឺន័រ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2E-6025 ដែល​ចតចោល​នៅលេី​ផ្លូវ​បណ្ដាល​បុរសជា​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។
សមត្ថកិច្ចឱ្យដឹងថា៖ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​៤:៣០នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​០៧​ ខែ​សីហា​ ឆ្នាំ​២០២៤​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ​ សង្កាត់​ឃ្មួញ​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។
ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ដ​ និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទដែលជាប់ទាក់ទង