ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង ដឹកនាំមន្ត្រីអាជ្ញាធខណ្ឌនិងមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងទាំងយប់ ណែនាំឱ្យមន្ទីរសាធារណការដាក់រថយន្តបូមផងកាយសំរាមចេញពីមាត់លូរួចត្រូវលាងសំអាតផ្លូវតែម្តង

35


ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃ០៨សីហានេះ បានដឹកនាំមន្ត្រីអាជ្ញាធខណ្ឌនិងមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងទាំងយប់ ក្រោយភ្លៀងបានធ្លាក់ខ្លាំងនិងជាច្រើនម៉ោង ដែលបានធ្វើអោយតំបន់មួយចំនួននៅរាជធានីភ្នំពេញទទួលរងនៅការលិចលង់។
ក្នុងសកម្មភាពចុះចុះពិនិត្យស្ថានភាពទឹកភ្លៀងនៅម្តុំមជ្ឈមណ្ឌលម៉ូងឌីយ៉ាល់ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលជាតំបន់ដែលទទួលរងការលិចលង់ខ្លាំងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំអោយក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញចុះបំពេញការងារនេះទាំងយប់ផងដែរ ពោលគឺក្រោយពីកាយសំរាមចេញពីមាត់លូដើម្បីអោយទឹកហូស្រកអស់ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវលាងសំអាតផ្លូវតែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចំពោះសុខទុក្ខប្រជាពលរដ្ឋក៏ជាសុខទុក្ខរបស់សម្ដេចដែរហើយសម្ដេចបានណែនាំឱ្យឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញត្រូវតែយកចិត្តទុកដាក់សុខទុក្ខរបស់ប្រជាពលរដ្ឋនិងក្ដីកង្វល់របស់បងប្អូនប្រជាពលរដ្ឋដោយសារប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវខាងលើនេះរាល់ថ្ងៃ។
បើតាមការឱ្យដឹងពីលោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា៖ នៅយប់ថ្ងៃទី០៨សីហាម្សិលម៉ិញនេះមេឃបានភ្លៀងយ៉ាងខ្លាំងនិងមានរយៈពេលពី២ទៅ៤ម៉ោង តាមតំបន់ដែលធ្វើអោយកំរិតទឹកភ្លៀងឡើងដល់១៤១មីលីម៉ែត្រ បានធ្វើអោយតំបន់មួយចំនួននៅរាជធានីភ្នំពេញទទួលរងនៅការលិចលង់ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញឯកឧត្តមបានដឹកនាំអាជ្ញាធរ មន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងទាំងយប់ដោយផ្ទាល់ដល់កន្លែងនិងបានណែនាំអោយក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបញ្ចញរថយន្តបូមទឹកដើម្បីធ្វើសកម្មភាពបូមនិងកាយសំរាមចេញពីមុខលូទាំងយប់ផងដែរជាពិសេសនៅចំណុចផ្លូវលេខ២៣០ ផ្លូវ៣៣៦ ម៉ុងឌីយ៉ាល់លើមហាវិថីម៉ៅសេទង់ក្នុងខណ្ឌទួលគោក។
ឯកឧត្តម ឃួង ស្រេង ធ្លាប់បានអំពាវនាវជាច្រើនលើកច្រើនសាររួចមកហើយ អោយប្រជាពលរដ្ឋ វេចខ្ចប់ ទុកដាក់ និង បញ្ចេញសំរាម សំណល់រឹង អោយបានត្រឹមត្រូវ កុំអោយសំរាមចូលក្នុងមាត់លូ បើមាត់លូ កកស្ទះទៅដោយសំរាមនោះ នៅពេលភ្លៀងធ្លាក់ម្តងៗ វានិងទទួលរងការលិចលង់ហើយជៀសមិនរួចទេ។
គួរបញ្ជាក់ថា៖ ក្រោយពីកាយសំរាមចេញពីមាត់លូ នៅម្តុំមជ្ឈមណ្ឌលម៉ូងឌីយ៉ាល់ ក្នុងមូលដ្ឋានខណ្ឌទួលគោក មិនបានប៉ុន្មានម៉ោងទេ ទឹកក៏បានហូស្រកអស់ ហើយក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញក៏បានប្រើរថយន្តបាញ់លាងសំអាតផ្លូវទាំងយប់តែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង