ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសតែងតាំងឯកឧត្ដមនួន ផារ័ត្ន  ជាប្រធានកិត្តិយស សមាគម អតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ធំ និងអនុប្រធាន២ រូប

39

កំពង់ធំ៖ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពប្រកាសតែងតាំងប្រធានកិត្តិយស និងអនុប្រធាន២ រូប នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលទើបមកបំពេញភារកិច្ចថ្មី។ ពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
បើតាមឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធាន គណៈកម្មាធិការ សមាគម អតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ធំ បានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗមួយចំនួន ដែលគណៈកម្មាធិការសមាគមអតីតយុទ្ទជនកម្ពុជា សម្រេចបាននាពេលកន្លងទៅ មានជាអាទិ៍ការសាងសង់ផ្ទះជូនអតីតយុទ្ទជន នាពេលកន្លងទៅ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន សមាគម អតីតយុទ្ធជន កម្ពុជា បានចំនួន៣៨៧ខ្នងផ្ទះ ក្នុងនោះមាន១៤១ខ្នងផ្ទះ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ដែលសម្តេចតេជោ បានផ្តល់ជូន១គ្រូសារមានផ្ទៃដី១ហិកតាកន្លះ និងចំនួន២៤៦ខ្នងផ្ទះទៀត នៅតាមមូលដ្ឋាននានាក្នុងខេត្ត កំពង់ធំ។
ក្រៅពីនោះបានប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន ដែលទទួលមរណភាព ក្នុងរយៈពេល កន្លងទៅបានទាន់ពេលវេលា និងបានរួមសហការជាមួយមន្ទីរសង្គ មកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តកំពង់ធំ ក្នុងការប្រគល់ប្រាក់ធានារ៉ាប់រងសង្គ ម ជូនក្រុមគ្រួសារសពអតីតយុទ្ទជននៅក្នុងខេត្តកំពង់ធំ និង បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ឧបត្ដម្ភស្បៀងអារហារ គ្រឿងឧបភោគបរិភោគ ដែល ជាអំណយ មនុស្សធម៌ របស់ សម្តេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត និង លោក ជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់បងប្អូនអតីតយុទ្ធជន ដែលមានជីភាពលំ បាកខ្ខះខាតនៅក្នុងខេត្តកំពង់ធំ ដោយ បាន បង្កភាពកក់ក្តៅជូនបងប្អូនអតីតយុទ្ធជន។
ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម បានប្រគល់សេចក្តីសម្រេចចិត្ត និងប្រកាសតែងតាំងឯកឧត្ដមនួន ផារ័ត្ន  អភិបាលខេត្ត ជាប្រធានកិត្តិយស សមាគម អតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ធំ និងអនុប្រធានគណៈកម្មាធិការ សមាគម អតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ធំ ចំនួន២រូប គឺឧត្តមសេនីយ៍ត្រី ហេង សុផលស្នងការនគរបាលខេត្ត និងលោក ជួន សិលាវិត ប្រធាន មូលនិធិ ជំនួយ សង្គម នៃមន្ទីរ សង្គម កិច្ច អតីត យុទ្ធ ជន ខេត្ត កំពង់ ធំ ។
ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងនូវការកោតសរសើរចំពោះគណៈកម្មាធិការ សមាគម អតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ធំ ពិសេសឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាម ប្រធាន គណៈកម្មាធិការ សមាគម អតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការដោះស្រាយការលំបាកខ្វះខាតបម្រើអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ បានយ៉ាងល្អប្រសើរ ។  
ឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនដល់ប្រធានកិត្តិយស និងគណៈកម្មាធិការ សមាគម អតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ធំ  ត្រូវបន្តបម្រើបងប្អូនអតីតយុទ្ធជន ទាំងការដោះស្រាយបញ្ហាដីធ្លី ផ្ទះសម្បែង និងការដោះស្រាយប័ណ្ណសមធម៌ និងប័ណ្ណគ្រួសារងាយរងហានិភ័យ ជូន ដល់ គ្រួសារ អតីត យុទ្ធ ជន ដែល មាន ជីវភាព លំបាក ខ្វះ ខាត ដើម្បីបានទៅពិនិត្យព្យាបាលជម្ងឺនៅតាមមន្ទីពេទ្យរដ្ឋនានាដែល រាជរដ្ឋាភិបាល ជាអ្នកចំណាយថវិកាសងថ្លៃព្យាបាល ជំងឺ ជូន ។
ក្រោយទទួលបានការតែងតាំងឯកឧត្ដមនួន ផារ័ត្ន បានឡើងប្តេជ្ញាចិត្តបន្តការអនុវត្តការងារ ក្នុងការគាំទ្រការដោះស្រាយជីវភាពជូនបងប្អូនអតីតយុទ្ធ ដែលជួបការលំបាកខ្វះខាត និងការមើលថែទាំបងប្អូនអតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ ឱ្យបានល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង