ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រី ស្វាគមន៍ និងគាំទ្រព្រឹត្តិការណ៍ ជួបជុំក្បួនរថយន្តអន្តរជាតិនៅកម្ពុជា នាខែក្រោយនេះ

34


ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសស្វាគមន៍ និងគាំទ្រ ពេញ ទំហឹងចំពោះការរៀបចំព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ «Gumball 3000 Rally» លើទឹកដី កម្ពុជា រៀបចំដោយក្រុមហ៊ុន «Gumball 3000» នៅខែកញ្ញា ឆ្នាំ២០២៤នេះ។
នៅព្រឹកថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 ចូលជួបសម្តែង ការ គួរសម និងជម្រាបព័ត៌មានមួយចំនួនពាក់ព័ន្ធការរៀបចំព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ នៅលើ ទឹកដីកម្ពុជា។
ក្នុងជំនួបសម្តែងការគួរសមនេះ លោក Maximillion Cooper បានបង្ហាញអំពីចំណាប់អារម្មណ៍ ចំពោះ វប្បធម៌ សម្បូរណ៍បែប ភាពស្រស់ស្អាតនៃប្រាង្គប្រាសាទនានា និងសុខសន្តិភាពនៅកម្ពុជាផងដែរ។
ក្រុមហ៊ុន Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយជនជាតិអង់គ្លេស គឺជាម៉ាកយីហោ ដ៏ល្បី ផ្តោត លើកការរៀបចំព្រឹត្តិការណ៍ ការកម្សាន្ត និងរបៀបរស់នៅបែបប្រណិតភាព។
ខួប២៥ឆ្នាំនៃថ្ងៃកំណើតរបស់ខ្លួន ក្រុមហ៊ុន Gumball 3000 នឹងរៀបចំព្រឹត្តិការណ៍ជួបជុំក្បួន រថយន្ត កម្រិតអន្តរជាតិ «Gumball 3000 Rally» ដោយមានអ្នកចូលរួមសុទ្ធសឹងជាបុគ្គលល្បីៗ មកពីជាង ៥០ ប្រទេស។ ព្រឹត្តិការណ៍នេះ នឹងការឆ្លងកាត់នៅប្រទេសកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ នេះផងដែរ។
ព្រឹត្តិការណ៍កម្រិតអន្តរជាតិមួយនេះ នឹងរួមចំណែកផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងសក្តានុពលទេស ចរណ៍ របស់កម្ពុជា ជាពិសេសទេសចរណ៍ទៅក្នុងខេត្តសៀមរាប។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងគាំទ្រការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះនៅកម្ពុជា។ សម្តេចធិបតី បានបញ្ជាក់ថា អាជ្ញាធរ និងដៃគូពាក់ព័ន្ធកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងចូលរួមក្នុងព្រឹត្តិការណ៍នេះ ព្រមទាំងត្រៀមបដិសណ្ឋារកិច្ច ដ៏កក់ក្តៅ និងការស្វាគមន៍យ៉ាងរាក់ទាក់ របស់ប្រជាជនខ្មែរ ។
សម្តេចធិបតី ក៏បានអរគុណមូលនិធិ Gumball 3000 Rally ដែលបានចូលរួមចំណែកក្នុងការគាំទ្រ ដល់ មន្ទីរពេទ្យកុមារអង្គរ និងគ្រោងជួយសាលាបណ្តុះបណ្តាលកីឡានៅកម្ពុជា ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia គឺជាព្រឹត្តិការណ៍អន្តរជាតិមួយដ៏ធំ ដោយមានប្រមូលផ្ដុំរថយន្តទំនើបៗ និងបុគ្គលមានឥទ្ធិពល ជាច្រើនរូប ដែលធ្វើដំណើរឆ្លងកាត់ពីប្រទេស មួយ ទៅប្រទេសមួយ គ្រប់ទ្វីបជុំវិញពិភពលោក។
ចំពោះការមកដល់កម្ពុជា ជាព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាននោះឡើយ។ ក្នុងព្រឹត្តិការណ៍នេះ នឹង មាន ការដាក់តាំងបង្ហាញរថយន្តទំនើបៗ អមជាមួយការប្រគំតន្ត្រីខ្នាតយក្ស ដែលរៀបចំឡើងដោយក្រុមហ៊ុន យក្ស ជីប ម៉ុង សហការជាមួយក្រសួងទេសចរណ៍កម្ពុជា។
ព្រឹត្តិការណ៍នេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយរៀបចំឡើង នៅ រាជធានីភ្នំពេញ និង ខេត្តសៀមរាប។
ព្រឹត្តិការណ៍កម្រិតអន្តរជាតិមួយនេះ មានក្នុងគោលបំណងសំខាន់ចំនួន៤ គឺ ការជំរុញវិស័យ ទេសចរណ៍ នៅកម្ពុជា ការចូលរួមចំណែកក្នុងសប្បុរសធម៌ ការបើកឱកាសរវាងអ្នកវិនិយោគទុនឯកជនបរទេស និង នៅក្នុងស្រុកបានជួបគ្នា និងការបង្កើតកំណត់ត្រាពិភពលោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង