លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការអាវុធហត្ថខេត្តសៀមរាប ត្រូវបានផ្ទេរមកជាមេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថរាជធានីភ្នំពេញ
ភ្នំពេញ៖លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការអាវុធហត្ថខេត្តសៀមរាប ត្រូវបានរដ្ឋមន្រ្តីក្រសួងការពារជាតិ សម្រេចផ្លាស់មកជាមេបញ្ជាការរង និងជានាយសេនាធិការអាវុធហត្ថរាជធានីភ្នំពេញ ជំនួសកន្លែងលោកឧត្តមសេនីយ៍ត្រី សៀ ទីន ដែលត្រូវបានតែងតាំងជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាបវិញ។
យោងតាមសេចក្តីប្រកាសតែងតាំងមុខតំណែងរបស់ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា «លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត អត្តលេខ196744 មេបញ្ជាការអាវុធហត្ថខេត្តសៀមរាប មកជាមេបញ្ជាការរងអាវុធហត្ថ និងជានាយសេនាធិការអាវុធហត្ថរាជធានីភ្នំពេញ»៕