ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាល់ទាត់នារីចំនួន១០ក្រុមចូលរួមព្រឹត្តិការណ៍Leagueនារីឆ្នាំ២០២៤

51

ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសជាផ្លូវការហើយថាមានក្រុមបាល់
ទាត់នារីចំនួន១០ក្រុម Leagueនារីឆ្នាំ២០២៤នារីឆ្នាំ២០២៤។
Cambodian Women League នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែសីហាឆ្នាំ២០២៤ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានក្លិបបាល់ទាត់ សមាគម មន្ទីរ និង អង្គការសរុបចំនួន ១០ក្រុម ចូលរួមប្រកួតប្រជែង.ការប្រកួតត្រូវបែងចែកចេញជាពីរដំណាក់កាលដោយដំណាក់កាលទីមួយត្រូវធ្វើការប្រកួតតាមរូបមន្តលីគពីរជុំ(ម្ចាស់ផ្ទះនិងភ្ញៀវ)និងដំណាក់កាលទីពីរបន្ទាប់ពីបញ្ចប់ការប្រកួតលីគពីរជុំក្រុមដែលមានចំណាត់ថ្នាក់ពីលេខ១ដល់លេខ៤(ក្រុមTop4)នឹងត្រូវប្រកួតចំនួន០៣ប្រកួតបន្ថែមទៀត ដើម្បីជ្រើសយក០១ក្រុមដែល មានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាក្រុមជើងឯក។
សូមបញ្ជាក់ផងដែរថាការប្រកួតខាងលើនេះមានចំនួនសរុប៩៣ប្រកួតដែលមានរយៈពេល ០៧ខែ៕

អត្ថបទដែលជាប់ទាក់ទង