ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទប់ស្កាត់ និងហាមឃាត់ព្រះសង្ឃ និមន្តចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក នៅក្នុងតំបន់ វត្តភ្នំ មុខវាំង សួនមុខវត្តបទុមវតី ណាហ្គាវើល កោះពេជ្រ ផ្សារចាស់ ផ្សារកណ្តាល

84


ភ្នំពេញ៖ សាលាគណរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ស្តីពីការទប់ស្កាត់ព្រះសង្ឃ និមន្តចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ សេចក្តីណែនាំ បានបញ្ជាក់ថា ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ដែលជាបុណ្យប្រពៃណីជាតិ និងប្រពៃណីព្រះពុទ្ធសាសនា កន្លងមក យើងតែងតែសង្កេតឃើញមានព្រះសង្ឃ អង្គខ្លះបាននិមន្តចូលក្នុងកន្លែងបា្ររព្ធព្រះរាជពិធីបុណ្យអុំទូក និងកន្លែងកម្សាន្តផ្សេងៗទៀត នៅក្នុងហ្វូងមនុស្ស ច្រើនកកកុញ។

សកម្មភាព និងរូបភាពខាងលើ ធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃនៃព្រះពុទ្ធសាសនា សេចក្តីថ្លៃថ្នូរភេទជាអ្នកបូស និងធម៌វិន័យ អភិសមាចារ និងជះឥទ្ធិពលដល់ជំនឿព្រះពុទ្ធសាសនា ព្រមទាំងមានការមិនសប្បាយចិត្តពីពុទ្ធបរិស័ទថែមទៀត។

សាលាគណរាជធានីភ្នំពេញ សូមចេញសេចក្តីណែនាំការទប់ស្កាប់ ហាមមិនអនុញ្ញាតឲ្យព្រះសង្ឃ និមន្តចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក នៅកន្លែងមួយចំនួនដូចជា តំបន់ A A1 A12 ពីវិមានឯករាជ្យរហូតដល់គល់ស្ពានជ្រោយចង្វាខាងជើង (វត្តភ្នំ មុខវាំង សួនមុខវត្តបទុមវតី ណាហ្គាវើល កោះពេជ្រ ផ្សារចាស់ ផ្សារកណ្តាល )៕

អត្ថបទដែលជាប់ទាក់ទង