ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខឹងរឿងទាក់ទងនារីម្នាក់ តាមហ្វេសប៊ុកមិនបាន ក៏គំរាមកំហែង តាមហ្វេសប៊ុកថានឹងសម្លាប់ , ជនសង្ស័យ ត្រូវតុលាការឃុំខ្លួន

96

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២១ខែវិច្ឆិកានេះ បានឲ្យដឹងថា
សូមកុំគិតថាការគំរាមកំហែង តាមបណ្ដាញសង្គមនឹងត្រូវរួចខ្លួននោះ! នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទគំរាមកំហែង ថានឹងសម្លាប់ និងបរិហារកេរ្តិ៍ជាសាធារណៈ។

ជនសង្ស័យដែលមាន អាយុ ២៩ឆ្នាំ បានតាមស្រឡាញ់ជនរងគ្រោះ តាមបណ្ដាញសង្គម Facebook តែជនរងគ្រោះមិនព្រម ព្រោះជនរងគ្រោះមានគ្រួសារហើយ។ ជនសង្ស័យនោះ ក៏បន្តឆាតទៅរំខាន ពេលជនរងគ្រោះប្លុកគណនី ជននោះបានបង្កើតគណនីជាច្រើនតាមរំខាន និងសរសេរអត្ថបទជេរ បរិហារកេរ្តិ៍ ដល់ជនរងគ្រោះ ថែមទាំងមិត្តភក្តិ បងប្អូនរបស់ជនរងគ្រោះផងដែរ។ ក្រោយមកជនសង្ស័យ បានផ្ញើសារជាសំឡេង គំរាមថា នឹងសម្លាប់ជនរងគ្រោះថែមទៀត។ ពេលនេះជនសង្ស័យ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឲ្យបងប្អូនប្រជាពលរដ្ឋមេត្តា ប្រើប្រាស់បណ្ដាញសង្គម ដោយមានការទទួលខុសត្រូវ សូមកុំធ្វើអ្វីដែលខុសនិងច្បាប់៕

អត្ថបទដែលជាប់ទាក់ទង