ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាជាតិលើកទី៤នឹងដាក់កីឡាចំនួន៣៦ប្រភេទឲ្យប្រកួត

173

ភ្នំពេញ៖ការប្រកួតកីឡាជាតិលើកទី៤និងកីឡាជាតិជនពិការលើកទី២ឆ្នាំ២០២៤នឹងធ្វើចាប់ពីថ្ងៃទី២៩ខែតុលាដល់ថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២៤នៅរាជធានីភ្នំពេញខេត្តកែបស្វាយរៀង ព្រះសីហនុ និងខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ “កីឡាជាតិដើម្បីព្រែក ជីកហ្វូណនតេជោ”។
ការប្រកួតកីឡាជាតិលើកទី៤និងកីឡាជាតិជនពិការលើកទី២ឆ្នាំ២០២៤បានកំណត់យកប្រភេទកីឡាចំនួន៣៦ដោយមានវិញ្ញាសាសរុប៣២៨។ឯប្រភេទកីឡាសម្រាប់ការប្រកួតកីឡាជាតិជនពិការ លើកទី២ មាន៧ប្រភេទកីឡា មានវិញ្ញាសាសរុប ៤៥។ សរុបរួមស្មើនឹង ៣៧៣វិញ្ញាសា ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ៤៨៥០នាក់ មកពី២៥រាជធានី-ខេត្ត និង៣ក្រសួង៣ គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គណៈកម្មការរៀបចំការប្រកួតបានកំណត់យកទីតាំងទីលាន៥រាជធានី-ខេត្តដើម្បីរៀប
ចំការប្រកួតឱ្យស្របតាមស្តង់ដា រួមមាន៖ ១.រាជធានីភ្នំពេញ មាន ១៧ទីលាន, ២.ខេត្តកែប នៅទីរួមខេត្ត និងឆ្នេរកែប, ៣.ខេត្តព្រះសីហនុ នៅឆ្នេរអូឈើទាល ៤,ខេត្តកំពង់ឆ្នាំង នៅមុខសាលាខេត្ត និងភ្នំត្រាក និង៥.ខេត្តស្វាយរៀង នៅទន្លេវ៉ៃគោ។
ពិធីបើកការប្រកួតប្រព្រឹត្តទៅ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤វេលាម៉ោង១៨:០០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីបិទប្រព្រឹត្តទៅនាថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២៤វេលាម៉ោង១៨:០០នាទីនៅពហុកីឡដ្ឋានជាតិអូឡាំពិកស្ថិតក្រោមអធិបតីភាពរបស់ឯកលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
គោលបំណងចម្បងនៃព្រឹត្តិការណ៍កីឡាជាតិនេះគឺផ្តោតសំខាន់លើការប្រកួតនិងជាការសាកល្បង វាស់ស្ទង់ គុណផលកីឡាជាតិ និងហ្វឹកហ្វឺន មន្ត្រីជំនាញកីឡា ឱ្យមានចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់ជាពិសេសដើម្បីផ្តល់ឱកាសដល់សហព័ន្ធកីឡាជាតិទាំងអស់បានដាក់មន្ត្រីបច្ចេកទេសដែលបានបណ្តុះបណ្តាលរួចឱ្យអនុវត្តការរៀបចំប្រកួតជាក់ស្តែងលើទីលានប្រកួត,ទទួលបានចំណេះដឹងនិងបទពិសោធន៍,កីឡាករកីឡាការិនីបានវាស់ស្ទង់គុណផលកីឡានិងទទួលបានបទពិសោធន៍នៃការប្រកួត,រៀបចំទីលានប្រកួតឱ្យស្របតាមស្តង់ដារតំ
បន់,រៀបចំពិធីបើកបិទឱ្យស្របតាមស្តង់ដារហ្គេម,ជាការសាកល្បងសម្រាប់ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ (The 5th Asian Youth Games 2029) ក្នុងន័យការរៀបចំពិធី «បើក» «បិទ» បដិសណ្ឋារកិច្ចឱ្យបានល្អ និងការដណ្តើមមេដាយ ការរៀបចំបច្ចេកទេសប្រកួតឱ្យមានតម្លាភាព ស្អាតស្អំ និងយុត្តិធម៕

អត្ថបទដែលជាប់ទាក់ទង