ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនួយការវិមានក្រឹមឡាំងថា NATO និងលោកខាងលិចជួយអ៊ុយក្រែន វាយប្រហារចូលទឹកដីរុស្ស៉ី

53

មូស្គូ៖លោក Nikolai Patrushev ជំនួយការរបស់វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃសុក្រនេះថា សម្ព័ន្ធភាពយោធាដឹកនាំ ដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច គឺបានចូលរួមដោយផ្ទាល់ក្នុងផែនការរបស់អ៊ុយក្រែន ដើម្បីវាយប្រហារលើ ទឹកដីរុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ ២០២៤។
ក្នុងបទសម្ភាសន៍ជាមួយកាសែត Izvestia លោក Patrushev គូសបញ្ជាក់ថា «ប្រតិបត្តិការនៅតំបន់ Kursk ក៏ចូលរួមរៀបចំផែនការ ដោយអង្គការណាតូ (NATO) និងកងកម្លាំងពិសេសរបស់លោកខាងលិច។ សេចក្តីថ្លែងការណ៍ ដោយមេដឹកនាំសម្ព័ន្ធភាពគឺសហរដ្ឋអាមេរិក ដែលថាខ្លួនមិនពាក់ព័ន្ធក្នុងការប្រព្រឹត្តិឧក្រិដ្ឋកម្មរបស់ទីក្រុងកៀវ នៅតំបន់ Kursk គឺមិនពិត…បើគ្មានពួកគេចូលរួម និងគាំទ្រផ្ទាល់នោះទេ ទីក្រុងកៀវនឹងមិនហ៊ានឈានជើងចូលទឹកដីរុស្ស៉ីឡើយ»។
គួរបញ្ជាក់ថា សេវិតមាន បានឱ្យដឹងថា អ៊ុយក្រែនមិនបានឱ្យដំណឹងមុនទេ អំពីការលុកលុយរបស់ខ្លួន ហើយថាទីក្រុងវ៉ាស៊ីនតោន មិនមានការពាក់ព័ន្ធក្នុងប្រតិបត្តិការនេះទេ។ តាមវីដេអូផ្សព្វផ្សាយដោយក្រសួង ការពារជាតិ រុស្ស៉ី មាន អាវុធ របស់សហរដ្ឋ អាមេរិក នៅលើទឹកដីនៃតំបន់ Kursk៕

អត្ថបទដែលជាប់ទាក់ទង