ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលឈ្មោះ មី ដារ៉ា ដែលញុះញង់ឲ្យយុវជនធ្វើបាតុកម្មប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ជាអតីតទាហានប្រព្រឹត្តកំហុសជាច្រើនលើក ហើយរត់ចោលជួរ រួចទៅរស់នៅអូស្រ្តាលី

52

ភ្នំពេញ៖យោធភូមិភាគទី៥ នៃកងទ័ពជើងគោក បានចេញសេចក្តីបំភ្លឺព័ត៌មានថា បុគ្គលឈ្មោះ មី ដារ៉ា ដែលញុះញង់ឲ្យយុវជនធ្វើបាតុកម្មប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល គឺពិតជាធ្លាប់ធ្វើជាយោធិននៅអង្គភាពយោធភូមិភាគទី៥ ពិតប្រាកដមែន តែកំឡុងពេលបំពេញភារកិច្ចក្នុងអង្គភាពបុគ្គលនេះបានប្រព្រឹត្តកំហុសឆ្គងល្មើស និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទជាច្រើនលើកច្រើនសាររហូតរត់ចោលជួរ ហើយរត់ទៅរស់នៅអូស្រ្តាលី។
បុគ្គលនេះធ្លាប់បានទាក់ទងជាមួយក្រុមឧទ្ទាមក្រៅច្បាប់ និងបានរត់ចោលពីកងយោធពលខេមរភូមិន្ទតាំងពីឆ្នាំ២០២៣ ទៅប្រទេសអូស្ត្រាលី៕

អត្ថបទដែលជាប់ទាក់ទង