ថ្ងៃនេះបងប្អូនខ្មែរសែកាត់ចិនរៀបពិធីបុណ្យសែនក្បាលទឹកចំថ្ងៃអាទិត្យទី១៨ ខែសីហានេះ
ភ្នំពេញ៖ បងប្អូនខ្មែរកាត់ចិនគួ ស្វែងយល់ពី ពិធីបុណ្យសែនក្បាលទឹក ចំថ្ងៃអាទិត្យទី១៨ ខែសីហា ។ សែនក្បាលទឹកឬភាសាចិនហៅថា 中元节 (Zhong Yuan Jie) ដែលមានសេចក្តីជាខ្មែរ ស្រដៀងទៅនឹងបុណ្យភ្ជុំដែរនោះ និងមានឈ្មោះមួយទៀតថា 鬼节 (gui jie) មានសេចក្តីថា បុណ្យខ្មោច ត្រូវបានប្រជាជនចិន និងខ្មែរកាត់ចិន ធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលរំលងនោះទេ វាជាពិធីបុណ្យធំមួយផងដែរ បន្ទាប់ពីបុណ្យចូលឆ្នាំចិន ឬបុណ្យនិទាឃរដូវ។
បុណ្យនេះត្រូវបានគេធ្វើឡើងក្នុងខែ៧ របស់ចិន សម្រាប់បងប្អូនចិន កាតាំង ហុកគៀន..(សែនមុនមួយថ្ងៃ) តែសម្រាប់បងប្អូនចិនទាជីវវិញ គឺគេធ្វើនៅថ្ងៃ១៥កើត គឺនៅថ្ងៃអាទិត្យ (ថ្ងៃទី២២ ខែសីហា)។ តែដោយបងប្អូនខ្មែរយើងកាត់ទៅខាងទៀជាវច្រើន ទើបគេនាំគ្នាធ្វើទាំងព្រមគ្នាដោយ កំណត់ក្នុងប្រតិទិនយកថ្ងៃ១៥កើតខែ៧ ចិននេះដូចគ្នា។ បុណ្យនេះគេមិនបានរៀបចំផ្ទះ ទិញគ្រឿងលំអរតាំង ស្កេកស្កះដូចចូលឆ្នាំនោះទេ គេគ្រាន់តែរៀបចំសែនជាធម្មតា ដែលចែកជាពីរដង លើកទីមួយនៅពេលថ្ងៃ សែនដល់កុងម៉ា ជីដូនជីតា ហើយលើកទីពីរនៅពេលល្ងាច គឺសែនដល់ខ្មោចបិសាចអនាថា ដែលគ្មានញាតិ គ្មានផ្ទះសម្បែង ឬរកផ្ទះញាតិមិនឃើញ។ ជំនឿនៃការសែន និងសំណែនត្រូវបានធ្វើតាមការជឿដោយរៀងៗខ្លួន គ្រួសារខ្លះគេសែនផ្លែឈើ នំនែកពីព្រឹក ហើយពេលថ្ងៃត្រង់សែនបាយសម្លរម្តងទៀតក៏សន្មត់ថាចប់ ដោយមិនសែនពេលល្ងាចនោះទេ តែគ្រួសារខ្លះក៏សែនល្ងាចម្តងទៀតតាមជំនឿ និងធនធានដែលខ្លួនមាន។ បន្ទាប់ពីការសែនព្រែនរួចហើយ គេនៅមានដុតបូជាក្រដាសសែនផ្សេងៗ មានលុយ មាសប្រាក់ សំលៀកបំពាក់ និងគ្រឿងសែនក្រដាសផ្សេងៗទៀត មានតាំងពីប៉ាស្ព័រ វីសារ សំបុត្រយន្តហោះ រថយន្ត ផ្ទះ ។ល។ ហើយសុំផ្សងមកវិញនូវពរជ័យ សុខសប្បាយ និងរកស៊ីមានបាន។ ក្នុងជំនឿជនជាតិចិន ខែ៧នេះគឺជាខែខ្មោច (鬼月 gui yue) ដូច្នេះគេហាមដាច់ខាតអំឡុងខែនេះ មិនត្រូវធ្វើ ដំណើរទៅឆ្ងាយ ជួសជុលផ្ទះសម្បែង ទិញផ្ទះ បើកហាងលក់ដូរ និងអាជីវកម្មជាដាច់ខាត ព្រោះវាអាចនាំរឿងមិនល្អសម្រាប់អាជីវកម្មនិងគ្រួសារគេ។ ទាំងនេះសុទ្ធតែជាជំនឿមួយក្នុងចំណោមជំនឿចិន ដែលមិនមានចែងក្នុងច្បាប់ក្រមទំនៀមទម្លាប់ខ្មែរនោះទេ តែដោយហេតុថាស្រុកខ្មែរយើង មានចំរុះជនជាតិ ជំនឿសាសនា និងអបិយជំនឿ រដ្ឋាភិបាលមិនបានហាមឃាត់នោះឡើយ។ វាក៏ជារឿងល្អមួយដែរ ក្នុងការរៀបចំឱ្យ មានស្ថេរភាពសង្គម និងសន្តិសុខ។ ម្យ៉ាងវិញទៀត វាក៏ជាថ្ងៃដែលបងប្អូន ញាតិមិត្តបានជួបជុំសែនព្រេន និងសប្បាយរីករាយផងដែរ បន្ទាប់ពីបែកគ្នាមួយរយៈធំឬតូច ទៅប្រកបរបររកស៊ីដោយរៀងៗខ្លួននោះ ព្រោះថាបន្ទាប់ពីសែនព្រេនរួច ធូបរលត់អស់សំណែនម៉ែឪ កុងម៉ា នឹងក្លាយជាគ្រឿងក្លែមសម្រាប់បងប្អូន។ តែទោះបីយ៉ាងណាពេលសប្បាយជួបជុំបងប្អូនភាគច្រើន តែងតែមានពិសារគ្រឿងស្រវឹង មិនថាតិច ឬច្រើន សូមពិសាដោយទទួលខុសត្រូវ បើស្រវឹងសូមកុំបើកបរ។ ដោយឡែកសែនក្បាលទឹកថ្ងៃនេះចំថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដែលបងប្អូនប្រជាពលរដ្ឋសែស្រឡាយចិន រៀបចំធ្វើតាមផ្ទះ យ៉ាងស្រស់ស្រាយសប្បាយចិត្ត ចំពោះសភាពការណ៍ ក្នុងថ្ងៃនេះ មានលក្ខណះធម្មតាខណៈក្រុមគ្រោងបាតុកម្មខាចគុក បានត្រឹមតែជំទាលក្រៅ ប្រទេសដើម្បីបានសិទ្ធជ្រកកោនស្រុកគេតែប៉ុណ្ណោះដោយ ឡែកនៅស្រុកខ្មែរចេញ១ចាប់១ ព្រោះសមត្ថកិច្ចមានតួនាទី ការពាររដ្ឋាភិបាលស្របច្បាប់ ៕
ដោយ សំរិត