ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ឃួង ស្រេង ៖ជំរុញឱ្យកងកម្លាំង និងអាជ្ញាធរខណ្ឌត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតពង្រឹងសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ស្របពេលលោក សម រង្ស៊ី បន្តបរាជ័យធ្វើបាតុកម្ម

54

ភ្នំពេញ៖នាព្រឹកថ្ងៃអាទិត្យ១៨​ សីហា​ ២០២៤​ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យលើកទឹកចិត្តដល់កងកម្លាំងប្រចាំនៅក្នុងភូមិសាស្ត្រខណ្ឌប្ញស្សីកែវខណៈនោះឯកឧត្ដមបានជំរុញឱ្យកងកម្លាំង និងអាជ្ញាធរខណ្ឌត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតពង្រឹងសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ស្របពេលដែលលោក សម រង្ស៊ី បន្តបរាជ័យក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈការបំផុសយុវជន ឱ្យងើបបះបោរក្រោមហេតុផលប្រឆាំង នឹងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។
គួរបញ្ជាក់ថា៖លោក សម រង្ស៊ី ដែលជាអ្នកនយោបាយគេប្រសិទ្ធនាមថា ពូកែរឿងធ្វើបាតុកម្មនោះ ក៏ចាប់ឱកាសធ្វើចលនារុញឱ្យពលរដ្ឋ ជាពិសេសយុវជនឱ្យធ្វើសកម្មភាពដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលតែម្តង។
ទីបំផុតការងារគ្មានផែនការ គ្មានគម្រោងគ្មានយុទ្ធសាស្ត្រ ក៏ត្រូវបានបំផ្លាញដោយរាជរដ្ឋាភិបាល កងកម្លាំងសមត្ថកិច្ច និងពលរដ្ឋស្នេហាសន្តិភាព។បរាជ័យផែនការទុច្ចរិតដ៏អាក្រក់របស់លោក សម រង្ស៊ី ជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋដែលត្រូវការភាពស្ងប់សុខសម្រាប់ជីវិត និងការងារ។
ព្រោះចង់សម្រេចមហិច្ឆតាការស្រេកឃ្លានអំណាច, សម រង្ស៊ី តែងតែព្យាយាមប្រើមធ្យោបាយអាក្រក់ក្រៅសង្វៀនប្រជាធិបតេយ្យ តាមការបង្កើតចលនាផ្តួលរំលំរាជរដ្ឋាភិបាលជាច្រើនលើកច្រើនសារ។
នេះជាបរាជ័យដ៏អាម៉ាស់ថ្មីមួយទៀតរបស់ជនក្បត់ជាតិតជំនាន់នៃត្រកូល «សម» ហើយមហិច្ឆតាដ៏ខ្មៅងងឹត បូករួមភាពល្ងង់ខ្លៅរបស់ សម រង្ស៊ី គ្មានឡើយការបំបែកកម្លាំងសាមគ្គីដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ៕តាមរយៈហ្វេសប៊ុកអភិបាលខណ្ឌប្ញស្សីកែវ

អត្ថបទដែលជាប់ទាក់ទង