ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសថ្ងៃទី២ចំនួន៧ខណ្ឌលើកទី១លើ១៤ខណ្ឌក្នុងរាជធានី

46

ភ្នំពេញ៖ដោយមានការយកចិត្តទុកដាក់ពីសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការចង្អុលបង្ហាញពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកសុខទុក្ខនិងសុខមាលភាពប្រជាពលរដ្ឋ បានចាត់ឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញសហការជាមួយ ក្រុមការងារកងពលតូច (ង៧០) នៅថ្ងៃទី១៧ និងទី១៨ខែសីហា ឆ្នាំ២០២៤នេះបានធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសបានជាច្រើន៧ខណ្ឌ។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងបានអោយដឹងថា៖ នៅថ្ងៃទី១៧ និងទី១៨ខែសីហា ឆ្នាំ២០២៤នេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញសហការជាមួយ ក្រុមការងារកងពលតូច (ង៧០) ចំនួន៤ក្រុម បានចុះបាញ់ថ្នាំការពារ សម្លាប់មូសនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ បានបញ្ចប់សព្វគ្រប់ ចំនួន០៤សង្កាត់ស្មើ៣១ភូមិ លើ៧សង្កាត់៦១ភូមិ គឺ សង្កាត់ចាក់អង្រែលើបានគ្រប់ចំនួនទាំង៨ភូមិ។ ស្ទឹងមានជ័យទី១  បានគ្រប់ចំនួនទាំង៨ភូមិបានបញ្ចប់នៅម៉ោង ២១៖៣០ នាទី។
ស្ទឹងមានជ័យទី២ បានគ្រប់ចំនួនទាំង៩ភូមិ បានបញ្ចប់នៅម៉ោង២២៖៣០នាទីយប់។ ស្ទឹងមានជ័យទី៣ បានគ្រប់ចំនួនទាំង៦ភូមិ បានបញ្ចប់នៅម៉ោង២២និង00នាទី។
នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះបាញ់ថ្នាំសម្លាប់មូល នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នៅភូមិទួលពង្រ ភូមិត្រពាំងរំចេកសហគមន៍ពង្រសែនជ័យ ដោយក្រុមការងារបានបញ្ចប់ការបាញ់ថ្នាំសម្លាប់មូសនៅវេលាម៉ោង ២០និង០០យប់។
    សំរាប់យុទ្ធនាការបាញ់ថ្នាំកម្ចាត់មូសនាថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២៤ មាន ៧ខណ្ឌ ១២សង្កាត់
ដោយក្រុម ទី០១ បានបាញ់នៅខណ្ឌមានជ័យ មាន ០១សង្កាត់ គឺសង្កាត់ ចាក់អង្រែក្រោម ។ក្រុម ទី០២នៅខណ្ឌ សែនសុខ មាន ០១ សង្កាត់គឺសង្កាត់ ភ្នំពេញថ្មី ។ក្រុម ទី០៣ និងក្រុម ទី០៤ នៅខណ្ឌ ពោធិ៍សែនជ័យ មាន ០២សង្កាត់គឺសង្កាត់ ចោមចៅទី០២និងសង្កាត់ ចោមចៅ ទី០៣។ ក្រុម ទី០៥ នៅខណ្ឌ ឬស្សីកែវ មាន ០១សង្កាត់គឺសង្កាត់ ឬស្សីកែវ។ ក្រុម ទី០៦ និងក្រុម ទី០៧នៅខណ្ឌ ទួលគោក មាន ០២ សង្កាត់គឺសង្កាត់ បឹងកក់ទី២និង សង្កាត់ទឹកល្អក់ទី ០១។ក្រុម ទី០៨ និងក្រុម ទី០៩នៅខណ្ឌ បឹងកេងកង មាន ០២ សង្កាត់ គឺសង្កាត់ ទួលស្វាយព្រៃទី០១ សង្កាត់ ទួលស្វាយព្រៃទី ០២។ក្រុម ទី១០ និងក្រុម ទី១១ និងក្រុម ទី១២នៅខណ្ឌ ដូនពេញ មាន ០៣ សង្កាត់
គឺសង្កាត់ ស្រះចក,សង្កាត់ វត្តភ្នំនិងសង្កាត់ ផ្សារចាស់៕

អត្ថបទដែលជាប់ទាក់ទង