ឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម៖ កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ គឺមនុស្យ,ផ្លូវ,ទឹក,ភ្លើងនិងបច្ចេកវិទ្យា
ភ្នំពេញ៖ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានបញ្ជាក់ថា៖ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ គឺមនុស្យ,ផ្លូវ,ទឹក,ភ្លើងនិងបច្ចេកវិទ្យា ដូច្នេះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានត្រៀមលក្ខណៈ រួចជាស្រេច ដើដើម្បីពង្រឹងសមត្ថភាព និងការត្រៀមជួយប្រជាជន ដែលត្រូវជួបគ្រោះមហន្តរាយផ្សេងៗដូចជា គ្រោះទឹកជំនន់ ខ្យល់ភ្ជុះ
គ្រោះរាំងស្ងួតជាដើម ។
ឯកឧត្ដមបានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ លើវិស័យការងារ គ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានឱ្យដឹងថា គិតមកដល់ពេលនេះគឺគម្រប់រយៈពេល ១ឆ្នាំ នៃការចូលកាន់តំណែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ហើយដែលបានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា សម្រាប់ការកសាង និង ការការពារមាតុភូមិ ឆ្នាំ២០២៣- ២០២៨ ដើម្បី កំណើនការងារសមធម៌ប្រសិទ្ធភាពនិងចីរភាព ព្រមទាំងបានកំណត់វិស័យអាទិភាពគន្លឹះចំនួន៥គឺ៖ មនុស្យ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានកំណត់នូវចក្ខុវិស័យសម្រាប់ការដឹកនាំ និងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រត្រឹមត្រូវច្បាស់លាស់សម្រាប់អនុវត្ត ដោយបានកំណត់នូវអាទិភាពការងារ និងបានរៀបចំជាផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងមានវិធានការដោះស្រាយច្បាស់លាស់លើវិស័យគ្រប់គ្រងគ្រោះមហន្តរាយ ដើដើម្បីពង្រឹងសមត្ថភាព និងការត្រៀមលក្ខណៈសម្រាប់ជួយប្រជាជន ដែលត្រូវជួបគ្រោះមហន្តរាយផ្សេងៗដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ជាដើម។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងបណ្តារាជធានី-ខេត្ត បានធ្វើឱ្យដំណើរការការងារមានភាពរស់រវើកប្រកបដោយស្មារតីសាមគ្គីភាព ជាពិសេស ការងារសម្របសម្រួល ជាមួយក្រសួងស្ថាប័នជំនាញ និងឆ្លើយតបភ្លាមៗ ចំពោះបញ្ហាសង្គ្រោះគ្រោះមហន្តរាយដែលកើនមានកន្លងមក។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា លទ្ធផលការងារដែលសម្រេចបានរយៈពេល ១ឆ្នាំនេះនឹងក្លាយជាកម្លាំងចលករជំរុញការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ក៏ដូចជាដៃគូអភិវឌ្ឍន៍ សំដៅរួមចំណែកដល់ការអនុវត្តឱ្យបានជោគជ័យលើការងារ កាត់បន្ថយគ្រគ្រប់គ្រងគ្រោះមហន្តរាយ៕ដោយ សំរិត