ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូត​កម្ពុជា​ប្រចាំ​កូរ៉េ​ខាងត្បូង បិទ​បញ្ចប់ការ​ផ្តល់​សេវា​លិខិតឆ្លងដែន​ធម្មតា​ជូន​ពលរដ្ឋ និង​ពលករ ​ត្រឹម​ថ្ងៃ​ទី​២៥សីហា

91

ទីក្រុង​សេ​អ៊ូ​ល ៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៤ បាន​ចេញ​សេចក្តីជូនដំណឹង ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ អោយ​បាន​ជ្រាប​ថា ការ​ផ្តល់​សេវា​លិខិតឆ្លងដែន ធម្មតា​ជូន​ប្រជាពលរដ្ឋ និង​ពលករ​កម្ពុជា នៅ​សាធារណរដ្ឋ​កូ​រ៉ នឹង​ត្រូវ​បិទ​បញ្ចប់​ចាប់ពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៤ តទៅ ។
ដោយឡែក សម្រាប់​បងប្អូន ដែល​បាន​អញ្ជើញ​មក​ដាក់​ពាក្យ​ស្នើ​សុំ​រួច អាច​មក​ទទួល​លិខិតឆ្លងដែន ទៅ​តាម​ការ​ជូនដំណឹង​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​រហូត​ដល់​អស់ ។
ចំពោះ​បងប្អូន ដែល​មាន​បំណង​ស្នើ​សុំ បន្ទាប់​ពី​ការ​បិទ​បញ្ចប់​នេះ សាមីខ្លួន​ត្រូវ​ទៅ​ស្នើ​សុំ ដោយ​ផ្ទាល់​នៅ​កម្ពុជា ។
អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា សូម​អំពាវនាវ​ដល់​បងប្អូន ខ្មែរ​ទាំងអស់ ដែល​មាន​បំណង​ស្នើ​សុំ លិខិតឆ្លងដែន​ធម្មតា​ថ្មី សូម​ប្រញាប់​រូស​រាន់​អញ្ជើញ​មក​ដាក់​ពាក្យ​ស្នើ​សុំ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង