ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការវិនិយោគជាច្រើន បង្ហាញវត្តមាននៅតាម ព្រំដែនកម្ពុជា-វៀតណាម, ផ្សារភ្ជាប់កិច្ចការពារព្រំដែន

51

ភ្នំពេញ៖ការប្រែក្លាយតំបន់ព្រំដែនជាតំបន់ពាណិជ្ជកម្ម គឺគោលនយោបាយដាក់ចេញដោយ សម្តេច តេជោ ហ៊ុន សែន តាំងពីពេលសម្តេចនៅជានាយករដ្ឋមន្ត្រី។ ការប្រែក្លាយតំបន់ព្រំដែនជា តំបន់ពាណិជ្ជកម្មមិនត្រឹមធ្វើឱ្យតំបន់ព្រំដែនក្លាយទៅជាតំបន់សន្តិភាព ការប្រាស្រ័យទំនាក់ ទំនង បង្កើតការងារ បង្កើតចំណូលជូនពលរដ្ឋ ប៉ុណ្ណោះ ទេ តែក៏ជារួមចំណែកដល់កិច្ចការពារទឹកដី កម្ពុជា ផងដែរ។
ឈរលើទស្សនៈនយោបាយដ៏វាងវៃនេះ គម្រោងវិនិយោគជាច្រើនត្រូវបានជំរុញទៅតាមតំបន់ ព្រំ ដែន ជាពិសេសតាមព្រំដែនរវាងកម្ពុជា ជាមួយថៃ និងកម្ពុជា ជាមួយឡាវ។ នៅឯខេត្តភាគ ឦ សាន ប្រទេសកម្ពុជា ខេត្តស្ថិតក្នុងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ គេក៏សង្កេតឃើញថា គម្រោង វិនិយោគជាច្រើន ត្រូវបានរុញទៅតំបន់ព្រំដែនផងដែរ។
នៅស្រុកស្នួល ខេត្តក្រចេះ តំបន់សេដ្ឋកិច្ចពិសេសមួយស្ថិតនៅជិតច្រកទ្វារព្រំដែន អន្តរជាតិ ត្រពាំង ស្រែ ត្រូវបានបង្កើតឡើង ហើយរោងចក្រជាច្រើន កំពុងដំណើរការសកម្មភាពផលិតរបស់ខ្លួន ផង ដែរ។ តំបន់សេដ្ឋកិច្ចនេះ វិនិយោគដោយអ្នកវិនិយោគចិន លើ ផ្ទៃដីប្រមាណ ៨១៧ហិកតា។ តំបន់ សេដ្ឋ កិច្ចនេះ មានរោងចក្រជាច្រើនដូចជារោងចក្រផលិតសំបកកង់រថយន្ត និងបន្ទះសូឡាជាដើម។
តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចនេះ បានរួមចំណែកផ្តល់ការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋ ហើយធ្វើឱ្យព្រំដែនស្រុកស្នួល ខេត្តក្រចេះ ដែលធ្លាប់ស្ងប់ស្ងាត់ប្រែក្លាយជាកន្លែងអ៊ូអរ និងមាន សកម្ម ភាពសេដ្ឋកិច្ចយ៉ាងរស់រវើក។
នៅឯខេត្តមណ្ឌលគិរីឯណោះវិញ បើទោះបីតំបន់ព្រំដែនមិនទាន់ច្រកទ្វារព្រំដែនកម្រិតអន្តរជាតិ សកម្មភាពសេដ្ឋកិច្ចមិនទាន់មមាញឹកខ្លាំងយ៉ាងណាក្តី ប៉ុន្តែក៏កំពុងមានសកម្មភាពវិនិយោគផង ដែរ។ នៅច្រកទ្វេភាគីឡាប៉ាខេ ក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទម ស្រុកកែវសីមា គេឃើញមានការវិនិ យោគបង្កើតជាសណ្ឋាគារ និងការស៊ីណូជាដើម។
នៅតាមផ្លូវឆ្ពោះទៅច្រកដាក់ដាំ គេក៏ឃើញមានការវិនិយោគ ហើយកំពុងសាងសង់ អគារផ្សេងៗ ជាច្រើន ផងដែរ។ ការវិនិយោគទាំងនោះ គឺវិនិយោកដោយជនជាតិចិន។
ដោយឡែកនៅឯខេត្តរតនគិរី ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ នៅកៀកនឹងព្រំដែនផ្ទាល់តែ ម្តង បើទោះ បី តំបន់នេះដាច់ស្រយាលមិនសូវមានសកម្មភាពសេដ្ឋកិច្ច ក៏មានការបោះទុនវិនិយោគពីអ្នកវិនិ យោគរបស់ខ្មែរផងដែរ។
លោកអ្នកឧកញ៉ា ទ្រី ភាព បេសកជនពិសេស និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប បានបោះទុនវិនិយោគជាសណ្ឋាគារ និងកាស៊ី ណូនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកអូរយ៉ាងដាវ ខេត្តរតនគិរីនោះ តាំងពី ១០ ឆ្នាំមុនមកម្ល៉េះ។
សណ្ឋាគាររបស់លោកអ្នកឧកញ៉ា ទ្រី ភាព ធ្វើនៅកៀកជាមួយព្រំដែនតែម្តង។ ពេល ដំណើរការ សាង សង់អគារនោះពីដំបូង ក៏មានការរារាំងពីវៀតណាមផងដែរ។ ប៉ុន្តែលោកអ្នកឧកញ៉ា ទ្រី ភាព ក៏ដូចជាអាជ្ញាធរក្រាញននៀលជម្នះការសាងសង់រហូតរួចរាល់ជាស្ថាពរ។
ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ចម្ងាយជិត១០០គីឡូម៉ែត្រ ពីក្រុងបានលុង មិនសូវជាមានសកម្មភាព សេដ្ឋ កិច្ចអ្វីនោះឡើយ ព្រោះថាជាតំបន់ ឆ្ងាយ ពីការប្រមូលផ្តុំរស់នៅ របស់ ប្រជាពល រដ្ឋទាំងខាង កម្ពុជា និងខាងវៀតណាម ដូច្នេះការរំពឹងទទួលបានផលចំណេញពីការវិនិយោគនោះ គឺតិចតួច ណាស់។
បើទោះបីមិនការរំពឹងទទួលផលចំណេញពីការវិនិយោគនោះយ៉ាងណាក្តី តែលោកអ្នកឧកញ៉ា ទ្រី ភាព បានជម្នះការវិនិយោគនៅតំបន់នោះ ដើម្បីជាការរួមចំណែកក្នុងកិច្ចការពារទឹកដីឱ្យកាន់ តែរឹង មាំ ថែមទៀត ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង