ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យាយវ័យ៨១ឆ្នាំ រំភើបរហូតស្រក់ទឹកភ្នែកពេលឭសម្តេចធិបតី រៀបចំដឹកនាំពលរដ្ឋទៅមើលព្រំដែន

41

ភ្នំពេញ៖លោកយាយ ពេជ្រ ឆាយហា ជន្មាយុ ៨១ឆ្នាំ រស់នៅភូមិខ្នាររង្វាស ឃុំឃុនរាម ស្រុកបន្ទាយស្រីខេត្តសៀមរាប មានការរំជួលចិត្តខ្លាំងរហូតស្រក់ទឹកភ្នែកក្រោយបានស្តាប់ឮសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រៀបចំដឹកនាំយុវជនទៅមើលព្រំដែនក្នុហខេត្តទាំង៤ភាគឦសានប្រទេស។
លោកយាយ បានបញ្ជាក់ថា ដល់វ័យប៉ុណ្ណេះលោកយាយមិនដែលបានទៅដល់ព្រំដែននោះឡើយ។ លោកយាយមានបំណងទៅឃើញព្រំដែន ហើយរំពឹងបានទៅមើលព្រំដែនតាមការរៀបចំរបស់សម្តេចធិបតី។
លោកយាយក៏បានអំពាវនាវឱ្យមានការរួបរួម កុំជឿការញុះញង់ថាមានការបាត់បង់ទឹកដីតាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។
សូមបញ្ជាក់ថា តាមរយៈពិសេសនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី បានណែនាំឱ្យលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានរៀបចំនាំពលរដ្ឋទៅមើលព្រំដែនខេត្តភាគឦសាន ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤នេះ៕

អត្ថបទដែលជាប់ទាក់ទង