ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកណ្ដាលប្រកាសបរិច្ចាគ ប្រាក់បៀវត្សប្រចាំខែ​ ៥០%​ ,៥ខែ​ (សីហា-ធ្នូរ​ ២០២៤)​ចូលរួមគាំទ្រ​ ​”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ​ តាមបណ្ដោយព្រំដែន»គាំទ្រសម្ដេចមហាបវរធិបតី​

113


កណ្ដាល៖យោងតាមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៣សីហា២០២៤នេះក្នុងដំណើរចុះទៅពិនិត្យបង្គោលព្រំដែនមួយចំនួនឯកឧត្ដមគួច ចំរើន អភិបាលខេត្តកណ្ដាលបានប្រកាសថា៖ខ្ញុំបរិច្ចាគ ប្រាក់បៀវត្សប្រចាំខែ​ ៥០%​ រយះពេល​ ៥ខែ​ (សីហា-ធ្នូរ​ ២០២៤)​ចូលរួមគាំទ្រ​ ​”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ​ តាមបណ្ដោយព្រំដែន”​ គាំទ្រសម្ដេចមហាបវរធិបតី​ ។ក្នុងខណៈនោះក៏មានប្រធានក្រុប្រឹក្សាខេត្តកណ្ដាលនិងអភិបាលរងខេត្តរួមជាមួយមន្ត្រីនិងសមត្ថកិច្ចរួមដំណើរជាមួយឯកឧត្ដមគួច ចំរើនផងដែរ។
ក្រោយឯកឧត្ដមគួច ចំរើន បង្ហោះតាមហ្វេសប៊ុកផ្លូវការរបស់លោករួចមកមានអ្នកចូលខាំមិនចម្រុះទាំងមន្ត្រីរាជការ សមត្ថកិច្ចនិងប្រជាពលរដ្ឋចូលគាំទ្រជាបន្តបន្ទាប់ដូច្នេះវើបសាយយើងលើកយកមួយចំនួនមកផ្សាយបន្ត។
ក្នុងនោះហ្វេសប៊ុកឈ្មោះភីសិរីវុទ្ធ បានសរសេរថាលោកពូជាមនុស្សគំរូដ៏ល្អ សម្រាប់មន្រ្តីដ៏ទៃធ្វើគំរូតាម ទៅកាន់ខេត្តណារីកចំរើនខេត្តនោះ។
ហ្វេសប៊ុកឈ្មោះកែវ សុផុន៖គាំទ្រទឹកចិត្តដ៏ប្រពៃរបស់លោកពូសំរាប់ប្រជាជនកម្ពុជា​។
ចំណែកហ្វេសប៊ុកឈ្មោះsophea Sok ខ្ញុំជាប្រជាពលរដ្ឋក៏ចូលរួមបរិចាកដែរឲ្យតែមានក្រុមការងារដើរប្រមូល ចូលដោយស្មក័ចិត្តតាមសទ្ធា ហើយប្រជាជនជាច្រើនគេចង់បរិចាកដែរ។ហ្វេសប៊ុកឈ្មោះlim chanthy លឹម ចាន់ធី បានសរសេរថា៖គោរព ស្រលាញ់ លោកពូ អភិបាលខេត្ត កណ្តាល ជូនពរលោកពូ មានសុខភាពល្អនឹង ទទួលបាននូវ សេចក្តីសុខសេចក្តីចំរើន គ្រប់ប្រការ សូមអរគុណ។នៅមានខាំមិនច្រើនទៀតយើងមិនបានដកយកមកអស់៕

អត្ថបទដែលជាប់ទាក់ទង