ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលស្លាប់ក្នុងឧបទ្ទវហេតុរត់ជាន់គ្នាលើស្ពានពេជ្រទីក្រុងកោះពេជ្រ ​

84

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីបង្សុកូលតាមប្រពៃណីសាសនាដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះក្នុងឧបទ្ទវហេតុស្លាប់ដោយរត់ជាន់គ្នាលើស្ពានពេជ្រទីក្រុងកោះពេជ្រកាលពី៨ឆ្នាំមុនគឺថ្ងៃទី២២វិច្ឆិកា ឆ្នាំ២០១០។

ពិធីបង្សុកូលនេះធ្វើឡើងនាព្រឹកថ្ងៃទី២២ វិច្ឆិកា ២០១៨នៅស្ដូបដែលមានចារឹកឈ្មោះជនរងគ្រោះជាង៣០០នាក់នៅស្ពានកោះពេជ្រដើម្បីឧទ្ទិសកុសលផលបុណ្យជូនជនរងគ្រោះ  ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៏ខាងលើនេះ។

  ពិធីនេះមានការអញ្ជើញចូលរួមពីលោកស៊ុយ សេរិទ្ធអភិបាលរងរាជធានីភ្នំពេញ រួមជាមួយគ្រូសារជនរងគ្រោះជាង៣០០នាក់ដោយមាននិមន្តព្រះសង្ឃចំនួន៩អង្គ បង្សុកូលឧទ្ទិសកុសលជូនជនរងគ្រោះសូមទៅកាន់សុគិភពកុំបីឃ្លៀងឃ្លាតឡើយ។

  ក្រៅពីរៀបចំតាមបែបសាសនា ពិធីនេះក៏បានបង្ហាញឲ្យឃើញពីមនោ សញ្ចេតនាសោកស្តាយអាលោះអាល័យយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារជនរងគ្រោះ ចំពោះការបាត់បង់សមាជិកគ្រួសារក្នុងហេតុការណ៏ដ៏សោកសង្រេងនេះកាលពី៨ឆ្នាំមុន។

   ពិធីនេះប្រព្រឹត្តទៅក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ក្នុងគោលដៅតែ១គត់គឺ ដើម្បីមនុស្សធម៌ និងតាមប្រពៃណីសាសនា។

សំរាប់យើងទាំងអស់គ្នា រដ្ឋបាលរាជធានីភ្នំពេញបានចាត់វិធានការយ៉ាង ម៉ត់ចត់ដោយប្រើប្រាស់កំលាំងសរុប មធ្យោបាយសរុបក្នុងការរៀបចំ និងពង្រឹង សន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរក្នុងឧិកាសព្រះរាជពីធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក៣ថ្ងៃនៅមុខព្រះបរមរាជវាំង។

   អាជ្ញាធររាជធានីភ្នំពេញ  ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានមកលេងបុណ្យអុំទូកទាំងអស់ ត្រូវគោរពតាមការណែនាំរបស់សមត្ថកិច្ចទាំងការលក់ដូរ ក៏ដូចជាការបញ្ជៀសចរាចរកុំអោយកកស្ទះចរាចរ និងកុំទៅប្រមូលផ្តុំទីតាំងណាមានមនុស្សកកកុញច្រើនខ្លាចកើតមាននូវឧបទ្ទវហេតុអាក្រក់ដូចកាលពី៨ឆ្នាំមុន៕

អត្ថបទដែលជាប់ទាក់ទង