ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សឹក​សាមណេ​អត់សិលចំនួន​៦អង្គ នៅវត្តជុំ​សិរីសុក្ខារាម មាន​ផ្ទុក​នូវ​សារ​ធាតុ​ញៀន

59

បាត់ដំបង៖ សមត្ថកិច្ចនិងមន្ត្រីសង្ឃ នៅក្នុងខេត្តបាត់ដំបង បានសម្រេចផ្សឹកព្រះសង្ឃចំនួន៦អង្គ នៅក្នុងវត្តមួយ បន្ទាប់ពីការស្រាវជ្រាវ និងពិនិត្យឃើញថា មានការប្រើប្រាស់គ្រឿងញៀន។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគបាលជាតិនៅថ្ងៃទី២២វិច្ឆិកានេះ​ នៅថ្ងៃពុធទី២១ ខែវិចិ្ឆកា ឆ្នាំ២០១៨ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុករុក្ខគីរី បានចុះ​សហការ​ជាមួយ​ មន្ទីរធម្មការ​ស្រុករុក្ខគិរី ចុះត្រួត​ពិនិត្យវត្តជុំ​សិរីសុក្ខារាម ហៅវត្ត​ដំណាក់ពង្រ ស្ថិតក្នុង​ភូមិទួលស្វាយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ត្រួតពិនិត្យ​ឃើញនៅលើកុដិ មានឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន ​មួយចំនួន ​ដូចជា ដប​កែច្នៃប្រើ​ប្រាស់ចំនួន ១ ដែកឆាប ១ វិទ្យុទាក់ទង (icon)​ ១គ្រឿង និងកូន​កាំបិតចុង​ស្រួច ១ ខោជើងវែង ២ កន្សែង ១ កាតាបស្ពាយ ១។

សមត្ថកិច្ច​ បានស្នើ​សុំអាចារ្យ​គណៈកម្មការ និងធម្មការ ​ធ្វើតេស្ត​ទឹកនោម ​លើសាមណេ​ ក្នុងវត្ត​ឃើញថា ​មានផ្ទុកនូវ​សារធាតុញៀន​ចំនួន ៦អង្គ បន្ទាប់មក​ធម្មការ​ស្រុក បាន​អនុវត្តតាម​វិន័យរបស់​ពុទ្ធសាសនា ដោយធ្វើការ​ផ្សឹកសាមណេ​ទាំង ៦អង្គ ។
ក្រោយពី​ការផ្សឹករួច កម្លាំង​នគរបាល​ស្រុកបាន​ធ្វើការ​អប់រំ ធ្វើកិច្ច​សន្យា បញ្ឈប់​ការប្រើប្រាស់​គ្រឿងញៀន ។ ចំពោះធម្មការ​ស្រុកបាន​និមន្ត​ព្រះសង្ឃ ដែលនៅ​សេសសល់​ចំនួន ៦អង្គ មក​ប្រជុំ ដើម្បី​ពង្រឹង​លើវិន័យ​ព្រះធម៌​របស់​ព្រះសង្ឃ ៕

អត្ថបទដែលជាប់ទាក់ទង