សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អាហារូបករណ៍ជូនកូនអាកាសយានិក ជួបឧបទ្ទវ ហេតុ ធ្លាក់ឧទ្ធម្ភាគចក្រវរសេនីយ៍ទោ ខេង ឆៃយុទ្ធ រៀននៅសាលាសុវណ្ណភូមិរយៈពេល១២ឆ្នាំ
ភ្នំពេញ៖មរណភាពរបស់លោកវរសេនីយ៍ទោ ខេង ឆៃយុទ្ធ ក្នុងឧបទ្ទវហេតុធ្លាក់ ឧទ្ធម្ភា គ ចក្រកាលពីខែកក្កដា កន្លងទៅនោះ មិនត្រឹមបន្សល់នូវភាពសោកសង្រេង ការនឹក ស្រ ណោះ សម្រាប់គ្រួសារនោះទេ តែក៏បាននាំឱ្យគ្រួសារជួប ការលំបាក សម្រាប់ ការរស់នៅ ប្រចាំ ថ្ងៃផងដែរ។
ដើម្បីសម្រាលបន្ទុកភរិយាដែលជាស្ត្រីមេម៉ាយ, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្តល់អាហារូបករណ៍ ជូន កូន របស់លោកវសេនីយ៍ទោ ខេង ឆៃយុទ្ធ ចំនួនពីររូបឱ្យសិក្សានៅសាលាសុវណ្ណភូមិរយៈពេល១២ឆ្នាំ។
កូនរបស់លោកអាកាសយានិក ខេង ឆៃយុទ្ធ ដែលទទួលបានអាហារូបករណ៍សិក្សា នៅ សាលាសុវណ្ណភូមិនេះ រួមមាន៖ ទី១) ឈ្មោះ ខេង ឌីមកេត ភេទស្រី អាយុ ៥ឆ្នាំ, ទី២) ឈ្មោះ ខេង ឌីវិភព ភេទប្រុស អាយុ៣ឆ្នាំ។
ការផ្តល់អាហារូបករណ៍នេះ បង្ហាញឱ្យឃើញការគិតគូរ និងសមានចិត្តអានិតអាសូរដ៏ ជ្រាល ជ្រៅរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីចំពោះកូនរបស់យុទ្ធជនដែលបានពលី ជីវិត ក្នុងបុព្វហេតុជាតិ។ អាហារូបករណ៍នេះ បានសម្រួលដល់ការលំបាកក្នុងជីវភាព គ្រួសារ សពលោកវរសេនីយ៍ទោ ខេង ឆៃយុទ្ធ ហើយក៏ជាធានាដល់ការអប់រំកូនៗឱ្យទទួលបាន ចំណេះដឹងខ្ពស់ជាទុនសម្រាប់ជីវិតរបស់ពួកគេ។
អ្នកស្រី ឆែម កល្យាណ ជាភរិយារបស់លោក ខេង ឆៃយុទ្ធ រីករាយជាពន់ពេកចំពោះ ទឹកចិត្ត សណ្តោស ប្រណី និងការគិតគូរខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ អ្នកស្រី ឆែម កល្យាណ បានបង្ហាញការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត៕