មន្ទីរសាធារណការ ខេត្តព្រះវិហារ កំពុងជួសជុលកំណាត់ផ្លូវជាតិលេខ៩ ក្នុងភូមិសាស្ត្រស្រុកត្បែងមានជ័យ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ព្រះវិហារ៖ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារជួសជុលថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាពស្រោចកៅស៊ូសៀលលើទីតាំងដែលបានខូចខាតកន្លងមក លើកំណាត់ផ្លូវជាតិលេខ៩(ព្រំប្រទល់ខេត្តស្ទឹងត្រែង-ព្រះវិហារ ដល់ ក្រុងព្រះវិហារ )ត្រង់ចន្លោះPK៥៩៣+០០០ ដល់ PK៦០០+៦៩០ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកត្បែងមានជ័យ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានសូមអំពាវនាវដល់បងប្អូនដែលធ្វើដំណើរតាមផ្លូវទាំងអស់ចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង៕