ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមជម្រើសជាតិកម្ពុជាអស់ឧិ៍កាសឡើងទៅវគ្គបន្តនៃព្រឹត្តិការណ៍ AFC Asian Cup Saudi Arabia 2027

38

ភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអស់ឧិ៍កាសឡើងទៅវគ្គបន្តនៃព្រឹត្តិការណ៍AFC Asian Cup Saudi Arabia 2027បន្ទាប់ពីប្រកួត១២០នាទីចាញ់ក្រុមភ្ញៀវស្រីលង្កា២ទល់៤។
នេះជាការប្រកួតដ៏ស្វិតស្វាញបំផុតដែលក្នុងរយៈពេល៩០នាទីនៃម៉ោងធម្មតាក្រុមទាំង២នេះលេងស្មើគ្នា១ទល់១។លទ្ធផល១ទល់១ក្រុមស្រីលង្កាបានរកគ្រាប់បាល់នាំមុខ១គ្រាប់មុន នៅវគ្គទី១ ដែលធ្វើសម្រេចដោយខ្សែប្រយុទ្ធ K. Oliver James នៅនាទី៣៧ ។
មកដល់តង់ទី២បន្ទាប់ពីប្រកួតបាន៥នាទីកម្ពុជារកបានស្មើវិញដោយកីឡាករញាណ សុស៊ីដាន។បន្ទាប់មកក្រុមទាំងពីរក៏បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំងតែមិនអាចគ្រាប់បាល់បន្ថែមបានឡើយ ដោយរក្សាលទ្ធផលស្មើគ្នា ១ទល់១ នៅក្នុងការប្រកួតពេញ ៩០នាទី ដែលនាំឲ្យឈានដល់ការប្រកួតថែមម៉ោង ១៥នាទី ២ដង ។
ការប្រកួតម៉ោងបន្ថែម១៥នាទី២ដងដើម្បីកាត់សេចក្ដីរកក្រុមឈ្នះនោះក្រុមម្ចាស់ផ្ទះកម្ពុជា នៅតែបន្ដបង្ហាញទម្រង់លេងយ៉ាងល្អ រហូតរកបានគ្រាប់បាល់នាំមុខវិញ ដោយកីឡាករ សុះ ស៊ូហាណា ដែលបានទាត់បំប៉ោងសំណាញ់ទីយ៉ាងល្អ បន្ទាប់ពីការបញ្ជូនរបស់កីឡាករ កាន់ ម៉ូ នៅនាទី៩៨ ហើយក្រុមស្រីលង្កា បានតាមស្មើមកវិញនៅនាទីចុងម៉ោងបន្ថែម នៅការឈានដល់ការស៊ុតបាល់ ១១ម៉ែត្រដើម្បីកាត់ក្ដី ជាលទ្ធផលកម្ពុជា រកបាន ២គ្រាប់ និងស្រីលង្កា រកបាន ២ទល់៤ ។
ក្នុងជំនួបជើងទី១កាលពីថ្ងៃទី៥កញ្ញានៅស្រីលង្កាកម្ពុជាលេងស្មើស្រីលង្កា០ទល់០។
តាមរយៈជ័យជម្នះនេះក្រុមស្រីលង្កា មានឱកាសឡើងទៅវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup Saudi Arabia 2027 តែទៀត ៕

អត្ថបទដែលជាប់ទាក់ទង