ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកFelix Dalmas៖កម្ពុជានឹងនាំយកលទ្ធផលល្អក្នុងជំនួបជើងទី២ជាមួយស្រីលង្កាលើទឹកដីរបស់ខ្លួននាយប់នេះ

39

ភ្នំពេញ៖គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោកFelixDalmasកម្ពុជារំពឹងក្រុមខ្លួននឹងនាំយកលទ្ធផលល្អជូនអ្នកគាំទ្រលើទឹកដីរបស់ខ្លួន នៅក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup Saudi Arabia 2027 ជាមួយក្រុមជម្រើសជាតិស្រីលង្កា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ។
បន្ទាប់ពីជំនួបជើងទី១ ប្រកួតនៅទឹកដីស្រីលង្កា កាលពីថ្ងៃទី០៥ ខែកញ្ញាកន្លងទៅ បានលទ្ធផលត្រឹមស្មើគ្នា ០ទល់០ ។
លោក Felix បានលើកឡើងថា ការជួបក្រុមស្រីលង្កាលើកនេះ គឺជាទំព័រថ្មីមួយ ដែលកម្ពុជាត្រូវជួបក្រុមដែលសម្បូរដោយកីឡាករលេងនៅអឺរ៉ុប។យ៉ាងណាមិញលោកជឿជាក់លើកូនក្រុមដែលបានជ្រើសរើសនឹងខំប្រឹងអស់ពីសមត្ថភាពក្នុងការប្រកួតនេះដើម្បីនាំមកនូវលទ្ធផលល្អ ។
លោកAbdullahAlmutairiគ្រូបង្វឹកក្រុមជម្រើសជាតិស្រីលង្កាវិញបានទទួលស្គាល់កម្ពុជា គឺជាក្រុមល្អមួយ បន្ទាប់ពីក្រុមទាំងពីរ បានប្រកួតស្មើគ្នា ០ទល់០ កាលពីជើងទី១ នៅប្រទេសស្រីលង្កា ។ ដូច្នេះលោករំពឹងថា ជំនួបជើងទី២ ថ្ងៃទី១០កញ្ញានេះ នឹងក្លាយជាការប្រកួតដ៏តានតឹងសម្រាប់ក្រុមទាំងពីរ ហើយលោកក៏សង្ឃឹមថា នឹងមានអ្នកគាំទ្រចូលរួមទស្សនាការប្រកួតនេះឲ្យបានច្រើនកុះករ ។
គ្រូបង្វឹករូបនេះបន្តថាពួកយើងពិតជារីករាយដែលបានមកទីនេះ។ពួកយើងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ សរុបមកអ្វីៗនៅទីនេះល្អ ៕

អត្ថបទដែលជាប់ទាក់ទង