មន្ទីរសុខាភិបាល៖មានបុគ្គលក្លែងបន្លំម្នាក់ ឬពីរនាក់ តាំងខ្លួនជាមន្ត្រីសុខាភិបាលមកពីក្រសួងសុខាភិបាល ចុះមកពិនិត្យទីតាំងនៃមន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល
ភ្នំពេញ ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់លោក/លោកស្រីជាម្ចាស់ ឬអ្នកគ្រប់គ្រង មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមូលដ្ឋានសេវាសុខាភិបាលឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញជ្រាបថា ក្នុងសប្តាហ៍កន្លងមកនេះ មានបុគ្គលម្នាក់ ឬពីរនាក់ បានតាំងខ្លួនជាមន្ត្រីសុខាភិបាលមកពីក្រសួងសុខាភិបាល ចុះមកពិនិត្យទីតាំងរបស់លោក/លោកស្រី រួចទារ ឬសុំថវិកាជាថ្នូរនឹងការមិនចុះពិនិត្យ។ ប្រសិនបើបានជួបករណី នេះ សូមលោក/លោកស្រីសួរនាំរកលិខិតឧទ្ទេសនាមឱ្យចុះមកបំពេញការងារ។ បើគ្មានលិខិតឧទ្ទេសនាមទេ សូម លោក/លោកស្រីឃាត់ខ្លួនបុគ្គលនោះ រួចជូនដំណឹងមកមន្ត្រីមានសមត្ថកិច្ចដូចជា ប៉ូលីសប៉ុស្តិ៍ ឬអាជ្ញាធរសង្កាត់ ឬមកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ (លេខទូរស័ព្ទទំនាក់ទំនង៖ 012 913 041 ឬ 012 938 087)។
ទទួលបានសេចក្តីជូនដំណឹងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថា បុគ្គលក្លែងបន្លំនឹងបញ្ឈប់សកម្មភាពល្មើសច្បាប់នេះ ហើយសូមលោក/លោកស្រីម្ចាស់មូលដ្ឋានសេវាសុខាភិបាល ឯកជនសហការចាប់បុគ្គលកំហូចទាំងនេះ៕