ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យ ផ្ទេរ និងតែងតាំងមុខតំណែង ឯកឧត្ដម ម៉ឹង មករា ពីរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច មកជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី

35


ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រឹត្យ ផ្ទេរ និងតែងតាំងមុខតំណែង ឯកឧត្ដម ម៉ឹង មករា ពីរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មកជារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ដ្រី។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត ម៉ឹង មករា ក៏ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង និងផ្ដល់ឋានៈ ជាទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឋានៈស្មើរដ្ឋមន្ដ្រី៕

អត្ថបទដែលជាប់ទាក់ទង