ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងអាវុធហត្ថខេត្តរតនគិរី បង្ក្រាបបទល្មើសព្រៃឈើ គោយន្តកែច្នៃដឹកឈើ ប្រភេទឈើអាលេខ១ កកោះជិត៤ ម៉ែត្រគួប

80


រតនគិរីៈ នៅ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នា២០១៨ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរជុំ ដឹកនាំដោយលោក វរសេនីយ៍ត្រី វ៉ន ឃាង មេបញ្ជាការស្រុក បានសហការជាមួយ រដ្ឋបាលព្រៃឈើ ស្រុកអូរជុំ ចុះបង្រ្កាបបទល្មើស ធនធានធម្មជាតិ( ព្រៃឈើ )នៅចំណុច និយាមការ x0732546 Y1544584 ស្ថិតនៅភូមិម៉ាស ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ។ ដោយបានប្រទះឃើញ គោយន្តកែច្នៃដឹកឈើ ប្រភេទឈើអាលេខ១ កកោះចំនួន ១០ដុំ ស្មើនឹង ៣.៨៩៩ ម៉ែត្រគួប ដោយពុំមានលិខិតអនុញ្ញាតិ ពីចំនាញ រដ្ឋបាលព្រៃឈើ ។
កម្លាំងបានធ្វើការចាប់ ឃាត់គោយន្តកែឆ្នៃ ដឹកឈើ ០១គ្រឿង គ្មានស្លាកលេខ និងឈើអាប្រភេទលេខ១ កកោះចំនួន ១០ដុំ ស្មើនឹង ៣.៨៩៩ ម៉ែត្រគួប។
បច្ចុប្បន្នវត្ថុតាងត្រូវបាន ត្រូវបានដឹកជញ្ជូនយកទៅរក្សាទុកនៅ ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ។

អត្ថបទដែលជាប់ទាក់ទង