ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូមកដល់កម្ពុជាដោយសុវត្ថិភាព ក្រោយបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កានៅសាធារណៈរដ្ឋកូរ៉េ

67

ភ្នំពេញ៖នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជាដោយសុវត្ថិភាព បន្ទាប់ពីបានស្នាក់នៅបំពេញបេសកកម្មការងារអញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ នៅទីក្រុងអ៊ីនឆន់ និងអញ្ជើញចូលរួមទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ ខេត្តឃ្យុងសាងបុកដូ នៃសាធារណរដ្ឋកូរ៉េ រយៈពេល៥ថ្ងៃ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក៕

អត្ថបទដែលជាប់ទាក់ទង