គណបក្សប្រជាជនកម្ពុជា សម្តែងការខកចិត្ត និងសោកស្ដាយយ៉ាងខ្លាំង ចំពោះការដាក់ទណ្ឌកម្មរបស់រតនាគារសហរដ្ឋអាមេរិក លើលោកអ្នកឧញ៉ា លី យ៉ុងផាត់
ភ្នំពេញ៖គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍សម្តែងការខកចិត្ត និងសោកស្ដាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤ សំដៅលើធុរជនកម្ពុជាលោកអ្នកឧញ៉ា លី យ៉ុងផាត់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងក្រុមហ៊ុន LY.P. Group Co., Ltd ព្រមទាំងអាជីវកម្មពាក់ព័ន្ធចំនួន៤ទៀត៕