ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី១ និងទី២នៃព្រះរាជពិធីបុណ្យអុំទូក សន្តិសខ សណ្តាប់ធ្នាប់តាមដងផ្លូវនានា មានសភាពល្អប្រសើរ ក្នុងភូមសាស្ត្រខណ្ឌច្បារអំពៅនិងខណ្ឌមានជ័យ

93


ភ្នំពេញៈតាមការពិនិត្យមើលជាក់ស្ដែង ក្នុងរយះពេល២ថ្ងៃនេះ ពោលគឺចាប់តាំងពីថ្ងៃទី១ ត្រូវថ្ងៃទី២១ ខែវិច្ឆិកា និងថ្ងៃទី២ នាថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១៨នេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែបប្រទីប សំពះព្រះខែ និងអកអំបុកមានសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ខណៈមានប្រជាជន មកចូលរួមដើរកំសាន្តសប្បាយរីករាយ នៅទីក្រុងភ្នំពេញ។

លោកថេង សុថុលអភិបាលរងខណ្ឌច្បារអំពៅ បានប្រាប់អោយដឹង នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៨នេះ សម្រាប់ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ លោកអភិបាលខណ្ឌច្បារអំពៅចេង មុនីរ៉ា បានបែងចែកកម្លាំងចម្រុះ តាមគោលដៅនីមួយៗ សរុបមាន៦គោលដៅ ដើម្បីធ្វើសម្របសម្រួលចរាចរណ៍ តាមដងផ្លូវនានា ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ដែលជាច្រកចេញចូល នៃរាជធានីពេញពេលបងប្អូនប្រជាជនទូទៅ មកដើរលេងកម្សាន្ត នៅពិធីបុណ្យអ៊ំទូក(ង)នៅភ្នំពេញនាឆ្នាំនេះ ហើយអាជ្ញាធរខណ្ឌ បានដាក់គោលដៅទាំង៦គោលដៅ ដើម្បីទប់ស្កាត់រថយន្តធុនធំ បើកបរចូលក្រុងពេលបុណ្យអុំទូកនេះ និងរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ តាមដងផ្លូវដោយគោលដៅទី១ នៅគល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ទល់មុខផ្សារច្បារអំពៅ ទី២នៅផ្លូវជាតិលេខ១ ទល់មុខវិទ្យាល័យច្បារអំពៅ ទី៣នៅផ្លូវជាតិលេខ១ ដដែលនៅកែងផ្លូវថៃហ្គ័រ ទី៤នៅផ្លូបេតុងកោះនរា ទី៥នៅគល់ស្ពានព្រែកសំរោងត្រើយខាងកើត ក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មី និង ទី៦នៅផ្លូវ៣៦៩ ម្ដុំវត្តព្រែកប្រាក្នុងសង្កាត់ព្រែកប្រា ដោយចាប់ពីព្រឹកដល់ ពាក់កណ្ដាលយប់រយះពេល៣យប់៣ថ្ងៃ។

ចំណែកនៅខណ្ឌមានជ័យឯណេះវិញលោកឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ បានប្រាប់អោយដឹងថា សម្រាប់ខណ្ឌមានជ័យ បានដាក់គោលដៅចំនួន៤គោលដៅ គឺទី១នៅផ្លូវមុនីរ៉េត មុខសាលាបឋមសិក្សាស្ទឹងមានជ័យ ទី២នៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ទី៣នៅ៣៧១ សង្កាត់បឹងទំពុន និង ទី៤នៅផ្លូវជាតិលេខ២ នាមុខក្លោងទ្វារវត្តចាក់អង្រែក្រោម ហើយការដាក់គោលដៅនេះ គឺដើម្បីសម្របសម្រួលចរាចរណ៍ សណ្ដាប់ធ្នាប់តាម ដងផ្លូវ រក្សាការពារសន្តិសុខ និងទប់ស្កាត់រថយន្តធុនធំ បើកបរចូលក្រុង ពេលបុណ្យអុំទូក៣ថ្ងៃនេះ។

ទោះបីសន្តិសុខ សណ្ដាប់ធ្នាប់តាមដងផ្លូវ មានភាពល្អប្រសើរក្ដីក៏កម្លាំង សមត្ថកិច្ចអាជ្ញាធរខណ្ឌទាំង២ខាងលើ មិនបន្ធូដៃដែរដោយបង្កើន ការយកចិត្តទុកដាក់បន្ថែមទៀត រហូតចប់ពិធីបុណ្យអុំទូក ដែលមានរយៈពេល៣ថ្ងៃនេះ ហើយបើតាមកម្លាំងនៅតាមគោលដៅនីមួយៗ ទាំង២ខណ្ឌខាងលើនេះ បាននិយាយថា អុំទូកនាឆ្នាំនេះ មិនសូវហត់នឿយ ដូចបណ្ដាឆ្នាំមុនៗនោះទេ ដោយប្រជាជនមានការយល់ដឹងច្រើន ហើយអ្នកមកមើលអុំទូក ក៏មិនសូវច្រើនដែរ ក្នុងរយះពេល២ថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង