រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុង ចំនួន ៦៥៣គ្រឿង សម្រាប់ដឹកពលរដ្ឋទៅស្រុកកំណេីត និងខេត្តព្រំដែនភាគឦសាន រយ:ពេល៥ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំដោយឥតគិតថ្លៃ
ភ្នំពេញ ៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុង ចំនួន ៦៥៣គ្រឿង សម្រាប់ដឹកពលរដ្ឋទៅស្រុកកំណេីត និងខេត្តព្រំដែនភាគឦសាន រយ:ពេល៥ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំដោយឥតគិតថ្លៃចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូន កម្មករ-នយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេស ទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាន៕