ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា កម្ពុជានឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន គ្របដណ្តប់ស្ទើរទូទាំងប្រទេស សូមប្រុងប្រយ័ត្នខ្ពស់

30

ភ្នំពេញក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងបន្ថែម ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីជូនដំណឹងបន្ថែម ដែល ទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។
សេចក្ដីជូនដំណឹង បានបញ្ជាក់ថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ប្រព័ន្ធវិសម្ពាធទាបដែលស្ថិតនៅសមុទ្រចិនខាងត្បូង ដែលបានជូនដំណឹង កាលពីម្សិលមិញបានវិវត្តទៅជាព្យុះទី១៥ (Tropical Storm) ឈ្មោះ ស៊ូលីក (Soulik) ដោយមានល្បឿនខ្យល់ អតិបរមា ៦៥គីឡូម៉ែត្រ ក្នុងមួយម៉ោងនៅក្បែរផ្ចិតនៃព្យុះ ដែលកំពុងស្ថិតនៅកៀកប្រទេសវៀតណាមកណ្តាល ហើយ នឹងធ្វើដំណើរឆ្ពោះទៅកាន់ភាគកណ្តាលនៃអាងទន្លេមេគង្គ។

ព្យុះនេះធ្វើឲ្យខ្យល់មូសុងនិរតីមានឥទ្ធិពលខ្លាំងលើ កម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យផ្ទៃមេឃមានពពក ច្រើន ភ្លៀងធ្លាក់ពីមធ្យមទៅច្រើន គ្របដណ្តប់ស្ទើរទូទាំងប្រទេស ហើយខ្យល់បក់ខ្លាំងនៅតំបន់មាត់សមុទ្រ តំបន់ ខ្ពង់រាប និងតំបន់ភ្នំ។
ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជន ប្រជានេសាទ និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពធាតុអាកាសដែលមានភ្លៀង ផ្គរ រន្ទះ ជាមួយនឹងខ្យល់កន្ត្រាក់ ដែលអាចបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងរលកសមុទ្រខ្ពស់ៗ៕

អត្ថបទដែលជាប់ទាក់ទង