ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកនេះ រដ្ឋសភា បើកកិច្ចប្រជុំវិសាមញ្ញ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួល សមាសភាពរាជរដ្ឋាភិបាល២រូប, ឯកឧត្ដមហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្ដមសុខ សូកេន ជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច

29

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋសភាកម្ពុជា នឹងបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន២រូប។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ដោយមានការចូលរួមពីសមាជិកនានារបស់រដ្ឋសភាផងដែរ។
បើតាម ហ្វេសប៊ុករបស់ ឯកឧត្ដមខៀវ កាញារីទ្ធ សមាជិករដ្ឋសភា បានឱ្យដឹងថា ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា ២ រូបនោះ រួមមាន ឯកឧត្ដម ហួត ហាក់ ត្រូវបានស្នើជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្ដមសុខ សូកេន ត្រូវបានស្នើជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច។
នេះគឺជាការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល លើកដំបូងហើយ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលបានធ្វើដំណើររយៈពេលជាង១ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង