ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋសភា បោះឆ្នោតគាំទ្រទាំងស្រុងលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល, ឯកឧត្ដមហួត ហាក់ មកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច

35


ភ្នំពេញ៖រដ្ឋសភាកម្ពុជា បានអនុម័តគាំទ្រទាំងស្រុងហើយ លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំ នួន២រូប ដោយក្នុងនោះ ឯកឧត្ដមហួត ហាក់ មកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ រីឯឯកឧត្ដម សុខ សូកេន មកកាន់ជារដ្ឋមន្រ្តីក្រសួងអធិការកិច្ចវិញ។
ការអនុម័តរបស់រដ្ឋសភា បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំវិសាមញ្ញ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ដោយមានសំឡេងសមាជិកសភាគាំទ្រ១០៦/១០៦។
ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនេះ ធ្វើឡើងតបតាមសំណើរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះគឺជាការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល លើកដំបូងហើយ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលបានធ្វើដំណើររយៈពេលជាង១ឆ្នាំកន្លងមកនេះ៕

អត្ថបទដែលជាប់ទាក់ទង