ព្រះមហាក្សត្រស្តេចសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសំពះព្រះខែ និងអកអំបុក
នាវេលាយប់ថ្ងៃ១៥ កើត ពេញបូណ៌មី ខែកតិ្តក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជិវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសំពះព្រះខែ និងអកអំបុក ប្រចាំព.ស ២៥៦២ នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ។