ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងរដ្ឋលេខាធិការ នៃក្រសួងការពារជាតិ ចំនួន៣រូប

68

ភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងរដ្ឋលេខាធិការ នៃក្រសួងការពារជាតិ ចំនួន៣រូប។
បើតាមព្រះរាជក្រឹត្យ ដែលទទួលបាននៅយប់ថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ដែលទើបទទួលបានការតែងតាំងថ្មីទាំង ៣រូបនេះ រួមមាន៖
ទី១៖ លោកជំទាវឧត្តមសេនីយ៍ឯក ជុំ ស៉ីណា ត្រូវបានតែងតាំងជារដ្ឋលេខាធិការ
ទី២៖ ឯកឧត្ដមឧត្តមសេនីយ៍ឯក ឌី ផេន ត្រូវបានតែងតាំងជារដ្ឋលេខាធិការ
និងទី៣៖ ឯកឧត្ដមឧត្តមសេនីយ៍ឯក យឿង សុខុន ត្រូវបានតែងតាំងជារដ្ឋលេខាធិការ៕

អត្ថបទដែលជាប់ទាក់ទង