យុគ យក្សផ្លែ នឹងឈ្នះឡុង ខេត្ត
ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Kbock-Out Serie by K-Cementសម្រាប់យប់ថ្ងៃទី២៤វិច្ឆិកាអ្នកប្រដាល់យុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ឡុង ខេត្តក្លិបខ្លារខិនមានរិទ្ទ ។
យក្សផ្លែជាអ្នកប្រដាល់ដែលមានអំណួត និងចូលចិត្តចំអកដាក់គូប្រកួតណាស់ តែប្រសិនបើគូប្រកួតខ្លាំងដែរ
នោះបន្ទាប់ពីឆ្លងផុតទឹកទី៣ ទៅកម្លាំងរបស់គេស្រុតចុះតែម្ដង ។តាមពិតយក្សផ្លែមានផ្លែវ៉ៃល្អក្លាហាន ហើបើគូប្រកួតខ្សោយជាងនោះ គេវ៉ៃឲ្យសន្លប់ភ្លាមៗតែម្ដង ។
ចំពោះឡុង ខេត្តគេក៏ជាអ្នកប្រដាល់ដែលមានកលល្បិចមិនអន់ដែរ តែអ្នកប្រដាល់រូបនេះច្រើនតែចាញ់សម្លុតរបស់គូប្រកួត ហើយបើគូប្រកួតជា អ្នកប្រដាល់ជើងចាស់ទៀតនោះស្មារតី គេហាក់ដូចជាធ្លាក់ចុះច្រើនតែម្ដង ។ការប្រកួតនេះទោះបីឡុង ខេត្តមិនមែនជាអ្នកប្រដាល់ដែល អាចមើលស្រាលបានក៏ពិតមែនតែគេជឿថា យក្សផ្លែមានភាគរយឈ្នះច្រើនជាង ។អ្នកប្រដាល់ទាំង២រូបនេះនរណា ដណ្ដើមបានកៅអីសម្រាប់ជុំទី២ ហើយនរណាធ្លាក់ត្រឹមនេះ ?
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរសេន កុសលក្លិបមោងឬស្សីមរតកគុនខ្មែរ ត្រូវជួបជាមួយអ្នកប្រដាល់រិទ្ធ អាទិត្យក្លិបអាណាចក្រគុនខ្មែរ ខេត្តសៀមរាប ។
កុសលជាអ្នកប្រដាល់មួយរូបដែលគេ ប្រើជើងទាត់បានល្អ តែអ្នកប្រដាល់រូបនេះពេលកខ្លះ វ៉ៃបានល្អតែពេលខ្លះវ៉ៃអន់តែម្ដង ។ ចំពោះរិទ្ធ អាទិត្យមិនសូវមាននរណាស្គាល់នោះទេ តែបើតាមការអះអាង ពីមន្ត្រីខាងផ្គូរផ្គងនោះថាគេមិនអន់ឡើយ បើអន់គេប្រហែលជាគ្មានវាសនា បានចូលរួមប្រកួតដណ្ដើមពានរង្វាន់ ដែលមានថវិកាសម្រាប់ជើងឯកចំនួន៤.០០០ដុល្លារនោះឡើយ ។អ្នកប្រដាល់ទាំង២រូបនេះ ខ្លាំងឬមិនខ្លាំងគឺនរណា ខ្ទាតចេញពីការប្រកួតហើយនរណា កក់កៅអីសម្រាប់ជុំទី២ ?
សូមបញ្ចាក់ថា សម្រាប់ព្រឹត្តិការណ៍នេះក្នុងចំណោម អ្នកប្រដាល់ចំនួន៣២រូប មានអ្នកប្រដាល់៨រូបហើយដែលខ្ទាតចេញ ពីការប្រកួតហើយក៏មានអ្នកប្រដាល់៨រូបដែរ ដែលកក់កៅអីសម្រាប់ប្រកួតជម្រុះជុំទី២ ។
ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃនោះ អ្នកប្រដាល់លម្ពុជារឿម វណ្ណៈក្លិរាជសីហ៍ខេត្តបន្ទាយមានជ័យ ប្រកួតជាមួយអ្នកប្រដាល់ថៃផាត ឆាយ៉ាកភូមិ(Phat Chhayakphum)ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។