ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការនគរបាលរាជធានី ណែនាំ​ កងកម្លាំងចម្រុះ​ទាំងអស់​ ត្រូវអនុវត្តន៍ដោយកាយវិការទន់ភ្លន់​

71

ភ្នំពេញ​៖​ លោក ឧត្តមសេនីយ៍ឯក​ ស​ ថេត​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការណែនាំ​ កងកម្លាំងចម្រុះ​ទាំងអស់​ ត្រូវអនុវត្តន៍ដោយកាយវិការទន់ភ្លន់​ និងសុភាពរាបសារបំផុត ចំពោះអ្នកលក់ដូរទាំងឡាយ ដែលចូលមកលក់នៅតំបន់ហាមឃាត់។

បើតាមផេកហ្វេសប៊ុកផ្លូវការ លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បានអរគុណដល់​ការខិតខំប្រឹងប្រែង របស់សមត្ថកិច្ចទាំងអស់ ហើយបន្តប្រឹងប្រែងថែមទៀត ដើម្បីជាតិ និង​ មាតុភូមិ​ ។
លោកស្នងការបានបញ្ជាក់ថា “អាហារសម្រន់ និងទឹកបរិសុទ្ធ បានផ្តល់ជូនដល់ មន្រ្តីនគរបាល ដែលឈប្រចាំការគ្រប់គោលដៅ ទាំង៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអុំបុក សំពះព្រះខែ។ អរគុណការប្រឹងប្រែង របស់សមត្ថកិច្ចទាំងអស់ ហើយយើងបន្តប្រឹងប្រែងថែមទៀត ដើម្បីជាតិ និងមាតុភូមិ”៕

អត្ថបទដែលជាប់ទាក់ទង