ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារជូនលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន ចូលរួមអបអរសាទរខួប លើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

33

ភ្នំពេញ៖សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានផ្ញើសារជូនលោក ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន រដ្ឋធានីប៉េកាំង ដើម្បីចូលរួមអបអរសាទរដល់ខួបលើកទី៧៥ នៃការបង្កើត សាធារណរដ្ឋប្រជាមានិតចិន។
តាមរយៈសារលិខិតសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងយ៉ាងដូច្នេះថា៖ «តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវអំណរសាទរយ៉ាងស្មោះអស់ ពីដួងចិត្ត ជូនចំពោះ ឯកឧត្តមប្រធាន និងប្រជាជនចិនទាំងអស់ ក្នុងឱកាសដ៏វិសេសវិសាលនៃខួបអនុស្សាវរីយ៍
លើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (០១ តុលា ឆ្នាំ១៩៤៩ – ០១ តុលា ឆ្នាំ២០២៤)។ ប្រជាជាតិយើងទាំងពីរមានទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែង និងមានចំណងមិត្តភាពដែកថែបដ៏រឹងមាំគួរជាទីមោទនៈ ស្ដែងចេញតាមរយៈការជឿទុកចិត្តគ្នាទៅវិញទៅមក ការគោរពគ្នាទៅវិញទៅមក និងការយល់ពីគា្នទៅ វិញទៅមក ដែលរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាសុខសន្តិភាព ស្ថិរភាព និងវិបុលភាពនៃប្រទេសយើងទាំងពីរ ក៏ដូចជានៅក្នុងតំបន់ទាំងមូល។
ក្នុងឱកាសនៃការប្រារព្ធខួបអនុស្សាវរីយ៍នេះ ខ្ញុំសូមប្រសិទ្ធិពរជ័យដល់សាធារណរដ្ឋប្រជាមានិតចិនឱ្យសម្រេចបានដោយជោគជ័យនូវចក្ខុវិស័យក្លាយជាប្រទេសសង្គមនិយមទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន សុខដុមរមនា និងស្រស់ស្អាត។ សូម ឯកឧត្តមប្រធាន មេត្តាទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»៕

អត្ថបទដែលជាប់ទាក់ទង