ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ៖ កុំទ្រាំនៅកន្លែងដែលគេមិនឲ្យតម្លៃយើង

11

ភ្នំពេញ៖ឪពុកម្នាក់បានពោលទៅកាន់កូនស្រីខ្លួនថា:”កូនបានប្រទ្បងជាប់ដោយនិទ្ទេសកិត្តិយស នេះជារថយន្តមួយដែលពុកបានទិញមកជាច្រើនឆ្នាំ វាចាស់បន្តិចហើយឥឡូវនេះ។
ប៉ុន្តែមុនពេលពុកអោយទៅកូនពុកចង់អោយកូនយកវាទៅសួរនៅកន្លែងលក់ទ្បានប្រើហើយ(ឡានជជុះ)ហើយសួរគេមើលថាតើគេអោយថ្លៃប៉ុន្មាន?
កូនស្រីក៏យកទ្បានទៅកន្លែងលក់ទ្បានប្រើហើយរួចត្រទ្បប់មកប្រាប់ពុកវិញថា”គេអោយថ្លៃតែ១០០០$ ទេពុក ថាទ្បានយើងចាស់ហើយ”។
ពុកក៏ប្រាប់កូនស្រីម្តងទៀតថាអោយយកទ្បានទៅកន្លែងទទួលបញ្ចាំម្តងមើលតើគេអោយថ្លៃប៉ុន្មាន?កូនស្រីត្រទ្បប់មកវិញប្រាប់ពុកថា”គេអោយតែ១០០$ទេថាទ្បានយើងបើកលែងចង់ទៅមុខហើយ”។
ពុកក៏ប្រាប់កូនស្រីអោយយកទ្បានទៅសួរនៅក្លឹបអ្នករកទិញទ្បានចាស់ម្តងមើល។
កូនស្រីក៏យកទ្បានទៅក្លឹប ហើយត្រទ្បប់មកវិញប្រាប់ពុកថា”នៅក្លឹបហ៊ានអោយថ្លៃយើងដល់ ១០០.០០០$ដោយសារវាជារថយន្ត Nissan Skyline R34 ជារថយន្តល្បីឈ្មោះដែលអ្នក ចូលចិត្តប្រមូលរថយន្តគេចង់បាន។
ពុកក៏ប្រាប់ទៅកូនស្រីថា«ទាល់តែចំកន្លែងទើបគេអោយតម្លៃកូនត្រូវដែរ។បើគេមិនស្គាល់តម្លៃកូនទេ កុំខឹងគេ នេះដោយសារតែកូនទៅមិនចំកន្លែងតើ។ នរណាដែលស្គាល់តម្លៃកូន មុខជាចេះអោយតម្លៃកូនហើយ»។
ឧ៍ពុករូបនោះបន្ដថា«ចូរកូនកុំនៅកន្លែងណាដែលគេមិនឃើញតម្លៃកូននិងកុំទ្រាំនៅ កន្លែងណាដែលគេមិនរាប់អានយើង»៕

អត្ថបទដែលជាប់ទាក់ទង