ជនជាតិបរទេសម្នាក់ធ្លាបពីលើអាគារខុដូកំពស់៥ជាន់ស្លាប់នៅក្នុងថ្លុកឈាមដោយមិនដឹងមូលហេតុ
ភ្នំពរញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡងបន្ទាប់ពីមានជនជាតិបរទេសម្នាក់ស្លាប់នៅអាគារខុនដូដែលមានកំពស់៥ជាន់ក្នុងថ្លុកឈាមដោយមិនទាន់ដឹងពីមូលហេតុ។
ហេតុការណ៍នេះបានបង្កើតអោយភ្ញាក់ផ្អើលឡើង
កាលពីថ្ងៃទី២២ខែវិច្ឆិការឆ្នាំ២០១៨ វេលាម៉ោង១៦និង១០នាទីយប់ នៅចំណុចអាគារ ខុនដូ បុរីសែនសុខ តាមបណ្តោយផ្លូវ៥៩៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានអោយដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋបានរាយការណ៍តាមទូរស័ព្ទមកថាមានករណីមនុស្សស្លាប់នៅចំណុចខាងលើហើយក៍រាយការ៍បន្តទៅសមត្ថកិច្ចជំនាញការិយាល័យវិទ្យាសាស្រ្តរាជធានីភ្នំពេញចុះមកពិនិត្យដល់កន្លែងកើតហេតុ។
សពជនបរទេសខាងលើងមិនស្គាល់អត្តសញ្ញាណទេ ភេទប្រុស ស្លៀកខោរខាបោយជើងវែង អត់មានពាក់អាវ។
បច្ចុប្បន្នសពត្រូវសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យដើម្បីស្រាវជ្រាវបន្តព្រោះសពមិនមានលិខិតឆ្លងដែនឫអត្តសញ្ញាណប័ណ្ណនៅជាប់ខ្លួនទេ៕