ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមចោរលួច ឆក់៦នាក់ប៉ូលិសឫស្សីកែវបង្រ្កាប

102

ភ្នំពេញៈក្រុមសង្គមងងិត៦នាក់ដែលចេញធ្វើសកម្មភាពលួច ឆក់ទូរស័ព្ទ ឆក់កាបូប ខ្សែកតាមដងផ្លូវនានាក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ យ៉ាងសមកម្មនោះត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលិស ខណ្ឌឫស្សីកែវចុះស្រាវជ្រាវបង្រ្កាប បានជាបន្តបន្ទាប់កាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៨នេះ។
លោកគល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវបានប្រាប់អោយដឹង នៅព្រឹកថ្ងៃទី២៣ខែវិច្ឆិកានេះថា ដោយស្តីពីលទ្ទផលបង្ក្រាបជាក់ស្តែងករណី លួចមានស្ថានទំងន់ទោស(ជិះម៉ូតូឆក់ទូរស័ព្ទ)
កាលពីថ្ងៃទី22ខែ11ឆ្នាំ2018ម៉ោង8″30នាទី​​ នៅចំណុចមុខហាងសាំងតេលាផ្លូវ598ក្រុមទី4ភូមិ4​សង្កាត់ច្រាំងចំរេះទី1មានករណីឆក់ទូរស័ព្ទដៃ បង្កឡើងដោយជនសង្ស័យមានគ្នា2នាក់ ជិះម៉ូតូម៉ាកប៊ីតពណ៌សលាយខៀវពាក់ស្លាកលេខភព1HD2002។
លោកអធិការបន្តទៀតថា ជនរងគ្រោះឈ្មោះសុខ ភារម្យ ភេទប្រុសអាយុ40ឆ្នាំស្នាក់នៅផ្ទះលេខ089ផ្លូវរថភ្លើងក្រុមទី9ភូមិបឹងសាឡាង​សង្កាត់ឬស្សីកែវ។
ចំណែកក្រុមចោរឆក់ដែលក្របួច​ បានជាបន្តបន្ទាប់នោះ មាន៦នាក់ដូចខាងក្រោមនេះ
1/ឈ្មោះថុន បុរី ភេទប្រុសអាយុ18ឆ្នាំមុខរបរគ្មានស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវលំសង្កាត់ស្វាយប៉ាក(មានសារធាតុញៀន)អ្នកបើកម៉ូតូ។
2/ឈ្មោះនិត ចន្ថា ភេទប្រុសអាយុ19ឆ្នាំមុខរបរជាងឡានស្នាក់នៅផ្ទះគ្មានលេខភូមិដួងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ(មានសារធាតុញៀន)ជាអ្នកធ្វើសកម្មភាពឆក់។
3/ឈ្មោះផេង ដារ៉ាត់ ភេទប្រុសអាយុ18ឆ្នាំមុខរបរគ្មានស្នាក់នៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្តាល (មានសារធាតុញៀន)បក្ខពួក។
4/ឈ្មោះ គក់ រតនា ភេទប្រុសអាយុ18ឆ្នាំមុខរបរជាងម៉ូតូស្នាក់នៅភូមិប្រាសាទ ឃុំឈ្វាំងស្រុកពញ្ញាឮ ខេត្តកណ្តាល(គ្មានសារធាតុញៀន)បក្ខពួក។
5/ឈ្មោះរ៉ន រុំ ភេទប្រុសអាយុ18ឆ្នាំមុខរបរកម្មករស្នាក់នៅភូមិស្វាយឃុំឈ្វាំងស្រុកពញ្ញាឮខេត្តកណ្តាល(គ្មានសារធាតុញៀន)បក្ខពួកនិងទី៦ឈ្មោះហម បញ្ញា ភេទប្រុសអាយុ20ឆ្នាំមុខរបរកម្មករស្នាក់នៅភូមិធំសង្កាត់ព្រែកភ្នៅខណ្ឌព្រែកភ្នៅ(មានសារធាតុញៀន)បក្ខពួក។
សំភារះដកហូតរួមមាន÷
1/ម៉ូតូ2គ្រឿង
-ម៉ាកប៊ីត ពណ៍សលាយខៀវ1គ្រឿងពាក់ស្លាកលេខភ ព1HD2002(ម៉ូតូជិះធ្វើសកម្មភាព)។
ម៉ាកC110ពណ៍ខ្មៅសារី2012 1គ្រឿងពាក់ស្លាកលេខភព1BQ1086។
2/ទូរសព្ធ័ចំនួន4គ្រឿង
ម៉ាកអាយហ្វូនភ្លើសពណ៍ខ្មៅ1គ្រឿង(ជារបស់ជនរងគ្រោះ)
ម៉ាកអាយហ្វូនស៊ិចពណ៍ស1គ្រឿង(របស់ជនសង្ស័យ)
ម៉ាកនូគា(អ៊ិនចុចពិល3គ្រឿង)របស់ជនសង្ស័យ។
លោកគល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវបាននិយាយរៀបរាប់អោយដឹងថានៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះបានជិះម៉ូតូដឹកប្រពន្ធដោយដាក់ទូរស័ព្ទ នៅក្នុងហោប៉ាវអាវខាងមុខជិះតាមបណ្តោយផ្លូវ598ពីត្បូងទៅជើងពេលដល់ចំណុចកើតហេតុខាងលើនោះ ស្រាប់តែលិចមុខក្រុមជនសង្ស័យ2នាក់ ជិះម៉ូតូ1គ្រឿងម៉ាកប៊ិតពាក់ស្លាកលេខ1HD2002បានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះ ពីក្នុងហោប៉ាវអាវរួចគេចខ្លួនបាត់ តែដោយជនរងគ្រោះបានស្គាល់ស្លាកលេខ និងភិនភាគម៉ូតូក៏បានមកដាក់ពាក្យបណ្តឹង បន្ទាប់ពីបានទទួលពាក្យបណ្តឹង កំលាំងជំនាញខណ្ឌ+ប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួន បក្ខពួកក្រុមជនសង្ស័យ6នាក់ខាងលើនេះ នៅចំណុចផ្ទះសំណាក់បឹងលាភ ផ្លូវបេតុងក្រុមទី8ភូមិទួលសំពៅសង្កាត់ទួលសង្កែទី1ព្រមទាំងម៉ូតូដែលជិះធ្វើសកម្មភាព និងទូរសព្ធ័របស់ជនរងគ្រោះមកវិញ។ចំពោះមុខអធិការដ្ធានបានកសាងសំណុំរឿង និងធ្វើការស្រាវជ្រាវ រកបក្ខពួកបន្ថែម ដើម្បីបញ្ជូនអនុវត្តន៍តាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង